សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងនៅព្រឹកនេះ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ នៅទីស្ដីការគណៈរដ្ឋមន្ត្រី សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង ក្នុងកិច្ចប្រជុំពេញអង្គ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា