ឯកឧត្តម ប៊ុន ចន្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈប្រតិភូកម្ពុជាសម្រាប់ការចរចា Cambodia-Germany Development Cooperation បានអញ្ជើញចូលរួមចរចាបញ្ចប់លើសេចក្តីព្រាងកំណត់ហេតុសង្ខេប និងបានចូលរួមពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សេចក្តីព្រមព្រៀង

image

  (ទីក្រុងបោន)៖ កាលពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងបោន សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយទទួលបានការអនុញ្ញាតពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៊ុន ចន្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈប្រតិភូកម្ពុជាសម្រាប់ការចរចា Cambodia-Germany Development Cooperation ដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមចរចាបញ្ចប់លើសេចក្តីព្រាងកំណត់ហេតុសង្ខេប និងបានចូលរួមពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយផ្អែកលើការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយក្នុងនោះភាគីក្រសួងពាណិជ្ជកម្មបានផ្តោតទៅលើគម្រោងសមាហរណកម្មពាណិជ្ជកម្មកម្ពុជាប្រកបដោយចីរភាព (Sustainable Trade Integration Cambodia-GATE) ដែលនឹងធ្វើឱ្យប្រសើរឡើងនូវ៖ (១) គោលនយោបាយពាណិជ្ជកម្ម (២) កិច្ចសម្រួលពាណិជ្ជកម្ម និង (៣) ភាពប្រកួតប្រជែងក្នុងវិស័យឯកជន។ ឯកឧត្តម ប៊ុន ចន្ធី ក៏បានចូលរួមអមដំណើរជាមួយប្រធានគណៈប្រតិភូក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីការវិវត្តរបស់ប្រព័ន្ធវិមជ្ឈការនិងការអភិវឌ្ឍបែបចីរភាពរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។  

https://s2.moc.gov.kh/mocspace/mocspace_1697866157347.jpg
https://s2.moc.gov.kh/mocspace/mocspace_1697866163302.jpg
https://s2.moc.gov.kh/mocspace/mocspace_1697866168850.jpg
https://s2.moc.gov.kh/mocspace/mocspace_1697866174818.jpg
https://s2.moc.gov.kh/mocspace/mocspace_1697866185900.jpg
https://s2.moc.gov.kh/mocspace/mocspace_1697866190992.jpg
https://s2.moc.gov.kh/mocspace/mocspace_1697866195555.jpg