លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើគម្រោងចំនួន៣ រៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សេចក្តីព្រមព្រៀង

image

(រដ្ឋធានីប៉េកាំង)៖ នាល្ងាចថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើគម្រោងចំនួន៣ រៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា រួមមាន៖ ១-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងទៀតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ២-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើការបណ្តុះបណ្ដាលវិស័យអប់រំ បដិសណ្ឋារកិច្ច ដែលត្រូវជ្រើសរើសសិស្ស និសិ្សតវិទ្យាល័យនៅកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន ៣-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

(Beijing): In the evening of Tuesday, October 17 October 2023, in Beijing, People’s Republic of China, Her Excellency CHAM Nimul, Minister of Commerce of the Kingdom of Cambodia, honourably presided over the signing ceremony of three projects prepared by Chinese Investors Association in Cambodia, including:1-Memorandum of Understanding on cooperation in tourism and other development projects in the sustainable use area of Preah Suramarit-Kosomak "Kirirom" National Park in Kampong Speu and Sihanoukville provinces2- Memorandum of Understanding on investment in training hospitality education to recruit high school students in Cambodia to study in China3- Memorandum of Understanding on Investment Cooperation on Special Economic Zone Development Project in Ta Nei Village, Ta Nei Commune, Prey Nob District, Preah Sihanouk Province  

https://s2.moc.gov.kh/mocspace/mocspace_1697598718265.jpg
https://s2.moc.gov.kh/mocspace/mocspace_1697598705841.jpg
https://s2.moc.gov.kh/mocspace/mocspace_1697681964401.JPG
https://s2.moc.gov.kh/mocspace/mocspace_1697681964166.JPG