សូមស្វាគមន៍មកកាន់គេហទំព័រ

ក្រសួងពាណិជ្ជកម្ម

សេវាកម្មស្វ័យប្រវត្តកម្ម

ព័ត៌មានពាណិជ្ជកម្ម

ព័ត៌មានប្រចាំថ្ងៃ

  • ២៧
  • ឧសភា

លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមកម្មវិធីពិធីបុណ្យមិត្តភាពទីក្រុងសេអ៊ូល (Seoul Friendship Festival) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៤ និងទី២៥ ខែឧសភា ឆ្នាំ២០២៥ រៀបចំដោយសាលាក្រុងសេអ៊ូល the Seoul Metropolitan Government (SMG) សហការជាមួយសា្ថនទូតនានាប្រចាំនៅសាធារណរដ្ឋកូរ៉េ

(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមកម្មវិធីពិធីបុណ្យមិត្តភាពទីក្រុងសេអ៊ូល (Seoul Friendship Festival) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៤ និងទី២៥ ខែឧសភា ឆ្នាំ២០២៥ រៀបចំដោយសាលាក្រុងសេអ៊ូល the Seoul Metropolitan Government (SMG) សហការជាមួយសា្ថនទូតនានាប្រចាំនៅសាធារណរដ្ឋកូរ៉េ។

  • ២៦
  • ឧសភា

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី Global Power Hour: Women Pioneering Change Across Continents នៃកម្មវិធី ASEAN Women Economic Summit នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម Tengku Zafrul Tengku Abdul Aziz រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី Global Power Hour: Women Pioneering Change Across Continents នៃកម្មវិធី ASEAN Women Economic Summit នៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ដែលបានរៀបចំឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥។

  • ២៦
  • ឧសភា

លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាវិនិយោគ ដែលរៀបចំឡើងដោយវិទ្យាស្ថាន JMFI (Japan Material Flow Institute) ក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៍ “Asia Seamless Logistics Forum 2025” ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល Tokyo Ryutsu Center ទីក្រុងតូក្យូ ដោយមានក្រុមហ៊ុនចូលរួមចំនួន ៨ប្រទេស

(តូក្យូ, ជប៉ុន)៖ នាថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាវិនិយោគ ដែលរៀបចំឡើងដោយវិទ្យាស្ថាន JMFI (Japan Material Flow Institute) ក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៍ “Asia Seamless Logistics Forum 2025” ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល Tokyo Ryutsu Center ទីក្រុងតូក្យូ ដោយមានក្រុមហ៊ុនចូលរួមចំនួន ៨ប្រទេស។

  • ២៥
  • ឧសភា

ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “CAEXPO Global Roadshow” លើកទី២២ នៅសណ្ឋាគារ Oakwood Premier រាជធានីភ្នំពេញ

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “CAEXPO Global Roadshow” លើកទី២២ នៅសណ្ឋាគារ Oakwood Premier រាជធានីភ្នំពេញ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សួន សុផល អគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ប្រតិភូលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ព្រមទាំងតំណាងរបស់សមាគម សហព័ន្ធ សភាពាណិជ្ជកម្ម ក្រុមហ៊ុន អាជីរករ និងសហគ្រាសជាច្រើនផងដែរ។

  • ២៥
  • ឧសភា

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

(ទីក្រុងគូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម Tengku Zafrul Tengku Abdul Aziz រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី ដែលជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

  • ២៥
  • ឧសភា

លោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណឥណ្ឌូណេស៊ីបានចូលរួមសិក្ខាសាលាស្តីពី The Southeast Asia Museum Collaboration Conference នៅ International Museum of Indonesia Auditorium

(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ ២០២៥ លោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណឥណ្ឌូណេស៊ីបានចូលរួមសិក្ខាសាលាស្តីពី The Southeast Asia Museum Collaboration Conference នៅ International Museum of Indonesia Auditorium។

  • ២៥
  • ឧសភា

ឯកឧត្តម ឡុង កែមវិចិត្រ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានត្រៀមសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ (Prep-SEOM for 25th AEC Council) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា (SEOM Lead for Cambodia) បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន ត្រៀមសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥។

  • ២៤
  • ឧសភា

ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Akira Sasaki នាយកគ្រប់គ្រងនៃក្រុមហ៊ុន Inoue Calcium Corporation (ICC) ដែលមានមូលដ្ឋាននៅក្រុងKochi ប្រទេសជប៉ុន និង លោកស្រី មុត ចរិយា អគ្គនាយិកាក្រុមហ៊ុន ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង (HCST) ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្ត្រីបច្ចេកទេសជាច្រើនរូប

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Akira Sasaki នាយកគ្រប់គ្រងនៃក្រុមហ៊ុន Inoue Calcium Corporation (ICC) ដែលមានមូលដ្ឋាននៅក្រុងKochi ប្រទេសជប៉ុន និង លោកស្រី មុត ចរិយា អគ្គនាយិកាក្រុមហ៊ុន ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង (HCST) ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្ត្រីបច្ចេកទេសជាច្រើនរូប។

  • ២៤
  • ឧសភា

លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រចាំសាធារណរដ្ឋហ្វីលីពីន បានសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន ចូលរួមពិធីតាំងពិព័រណ៍ International Food Exhibition (IFEX) នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ទីក្រុងប៉ាសៃ ប្រទេសហ្វីលីពីន

(ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២៥ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រចាំសាធារណរដ្ឋហ្វីលីពីន បានសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន ចូលរួមពិធីតាំងពិព័រណ៍ International Food Exhibition (IFEX) នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ទីក្រុងប៉ាសៃ ប្រទេសហ្វីលីពីន។ ក្នុងឱកាសនោះ លោកស្រីអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំតាំងបង្ហាញនូវផលិតផលសក្តានុពលសំខាន់ៗរបស់កម្ពុជា ដូចជា៖ អង្ករ ម្រេចកំពត ដំណាប់ស្វាយក្រៀម ដំណាប់មៀនក្រៀម គ្រាប់ស្វាយចន្ទី ស្ករត្នោតកំពង់ស្ពឺ ក្រមាខ្មែរ ផ្ទាំងគំនូ ចម្លាក់ខ្មែរ និងវត្ថុអនុស្សាវរីយ៍មួយចំនួនទៀត ដែលបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ដើម្បីផ្សព្វផ្សាយដល់អ្នកចូលរួមទស្សនា ឱ្យបានស្គាល់ពីផលិតផលធ្វើនៅកម្ពុជាដែលមានគុណភាពល្អប្រណិត៕