(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Akira Sasaki នាយកគ្រប់គ្រងនៃក្រុមហ៊ុន Inoue Calcium Corporation (ICC) ដែលមានមូលដ្ឋាននៅក្រុងKochi ប្រទេសជប៉ុន និង លោកស្រី មុត ចរិយា អគ្គនាយិកាក្រុមហ៊ុន ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង (HCST) ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្ត្រីបច្ចេកទេសជាច្រើនរូប។
កិច្ចពិភាក្សានេះផ្តោតសំខាន់លើ ការជំរុញសក្តានុពលនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ និងម្រេចកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងការសិក្សាឱកាសវិនិយោគក្នុងវិស័យកែច្នៃកសិផលនៅកម្ពុជា ក្នុងការលើកកម្ពស់ការប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា និងការពង្រីកទីផ្សារទៅកាន់ប្រទេសជប៉ុន ព្រមទាំងការពិនិត្យលើយន្តការនានាដែលក្រសួងពាណិជ្ជកម្មអាចផ្ដល់ការគាំទ្របន្ថែមទៀត។
---
(Phnom Penh): On the afternoon of Friday, 23 May 2025, at the Ministry of Commerce, His Excellency NAM Lynal, Undersecretary of State of the Ministry of Commerce, received a courtesy call from Mr. Akira Sasaki, Managing Director of Inoue Calcium Corporation (ICC) based in Kochi, Japan, and Mrs. MUTH Chakrya, Chairwoman of Handcrafted Cashew Nuts Stung Treng (HCST), also participated, along with Her Excellency SOMETH Somnea, Undersecretary of State of the Ministry of Commerce, and technical officials from the Ministry of Commerce.
The meeting focused on enhancing the export potential of Cambodian-processed cashew nuts and pepper to the Japanese market and explored investment opportunities in Cambodia’s agricultural processing sector to boost the competitiveness of Cambodian agricultural products. It also addressed strategic approaches to enhancing market access in Japan and potential mechanisms through which the Ministry of Commerce could provide further facilitation and support for these initiatives.






