ឯកឧត្តម ឡុង កែមវិចិត្រ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានត្រៀមសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ (Prep-SEOM for 25th AEC Council) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា (SEOM Lead for Cambodia) បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន ត្រៀមសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ដែលត្រៀមដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ ដើម្បីពិនិត្យ ពិភាក្សា ផ្តល់អនុសាសន៍ណែនាំ និងអនុម័ត ព្រមទាំងការត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ។

- - -

His Excellency LONG Kemvichet led Cambodia’s delegation at the Preparatory Senior Economic Officials’ Meeting for the 25th ASEAN Economic Community Council in Kuala Lumpur, Malaysia.

(Kuala Lumpur, Malaysia): On 24 May 2025, in Kuala Lumpur, Malaysia, His Excellency LONG Kemvichet, Director-General of the General Directorate of International Trade and Senior Economic Official (SEOM) Lead for Cambodia, led the Cambodian delegation to the Preparatory Senior Economic Officials’ Meeting (Prep-SEOM) for the ASEAN Economic Community Council.

The meeting reviewed and discussed key agenda items to be submitted to the 25th AEC Council for consideration, deliberation, guidance, and endorsement, as well as preparations for the 46th ASEAN Summit and Related Summits.

https://s2.moc.gov.kh/mocspace/mocspace_1748246477515.jpg
https://s2.moc.gov.kh/mocspace/mocspace_1748246477113.jpg
https://s2.moc.gov.kh/mocspace/mocspace_1748246477012.jpg
https://s2.moc.gov.kh/mocspace/mocspace_1748246477505.jpg
https://s2.moc.gov.kh/mocspace/mocspace_1748246477536.jpg
https://s2.moc.gov.kh/mocspace/mocspace_1748246477296.jpg
https://s2.moc.gov.kh/mocspace/mocspace_1748246477507.jpg
https://s2.moc.gov.kh/mocspace/mocspace_1748246477281.jpg
https://s2.moc.gov.kh/mocspace/mocspace_1748246477513.jpg