លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ទីក្រុងគូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម Tengku Zafrul Tengku Abdul Aziz រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី ដែលជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖ វឌ្ឍនភាពនៃសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី ការងារអាទិភាពប្រចាំឆ្នាំ២០២៥ វឌ្ឍនភាពនៃដំណើរការសមារណកម្មសេដ្ឋកិច្ចអាស៊ាន បច្ចុប្បន្នភាពនៃការចុះហត្ថលេខានិងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ានពាក់ព័ន្ធ និងវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន ព្រមទាំងពិនិត្យលើការងារត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រលើកទី២ និងកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-ចិន។

---

Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister for Cambodia, led Cambodia’s delegation to participate in the 25th ASEAN Economic Community Council (25th AEC Council) in Kuala Lumpur, Malaysia

(Kuala Lumpur, Malaysia): On 25 May 2025, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Community Council Minister for Cambodia, responding to an invitation from His Excellency Tengku Zafrul Tengku Abdul Aziz, Minister of Investment, Trade, and Industry of Malaysia and Chair of the ASEAN Economic Ministers for 2025, led Cambodia’s delegation to participate in the 25th ASEAN Economic Community Council (25th AECC) in Kuala Lumpur, Malaysia

The meeting discussed key agenda items, including progress in the Priority Economic Deliverables under Malaysia’s ASEAN Chairmanship, the Annual Priorities for 2025, the progress in ASEAN economic integration, the status of the signing and ratification of relevant ASEAN economic agreements, and the progress in ongoing trade negotiations, as well as reviewing the preparation for the 46th ASEAN Summit, 2nd ASEAN- GCC Summit and ASEAN-GCC-China Summit.

https://s2.moc.gov.kh/mocspace/mocspace_1748246780041.jpg
https://s2.moc.gov.kh/mocspace/mocspace_1748246779578.jpg
https://s2.moc.gov.kh/mocspace/mocspace_1748246780020.jpg
https://s2.moc.gov.kh/mocspace/mocspace_1748246780017.jpg
https://s2.moc.gov.kh/mocspace/mocspace_1748246780024.jpg
https://s2.moc.gov.kh/mocspace/mocspace_1748246780056.jpg
https://s2.moc.gov.kh/mocspace/mocspace_1748246780330.jpg