លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាវិនិយោគ ដែលរៀបចំឡើងដោយវិទ្យាស្ថាន JMFI (Japan Material Flow Institute) ក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៍ “Asia Seamless Logistics Forum 2025” ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល Tokyo Ryutsu Center ទីក្រុងតូក្យូ ដោយមានក្រុមហ៊ុនចូលរួមចំនួន ៨ប្រទេស

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(តូក្យូ, ជប៉ុន)៖ នាថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាវិនិយោគ ដែលរៀបចំឡើងដោយវិទ្យាស្ថាន JMFI (Japan Material Flow Institute) ក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៍ “Asia Seamless Logistics Forum 2025” ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល Tokyo Ryutsu Center ទីក្រុងតូក្យូ ដោយមានក្រុមហ៊ុនចូលរួមចំនួន ៨ប្រទេស។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវព័ត៌មានបច្ចុប្បន្នភាពស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម ផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគ និងទេសចរណ៍ ព្រមទាំងពង្រឹង និងពង្រីកបណ្តាញធុរកិច្ចលើ វិស័យដឹកជញ្ជូន ប្រព័ន្ធភស្តុភារ ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ ក្នុងទិសដៅជួយសម្រួលដល់ធុរកិច្ចនាំចេញ-នាំចូលដល់អ្នកវិនិយោគ រវាងបណ្តាប្រទេសអ្នកចូលរួម និងប្រទេសជប៉ុន។

តាមរយៈសិក្ខាសាលានេះ លោកអនុព័ន្ធ បានធ្វើបទបង្ហាញអំពី “បរិយាកាសធុរកិច្ច និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា” ដើម្បីជំរុញអ្នកវិនិយោគជប៉ុន ទៅធ្វើធុរកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងអញ្ជើញក្រុមហ៊ុនអ្នកចូលរួមទាំងអស់ ឱ្យទៅទស្សនាពន្លាជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ នៅទីក្រុងអូសាកា ផងដែរ ដើម្បីស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍របស់កម្ពុជា។

---

(Tokyo, Japan): On 22-23 May 2025, Mr. SIN Saray, Commercial Attaché to the Cambodian Embassy in Japan, attended as a Guest Speaker at the investment seminar organized by the JMFI (Japan Material Flow Institute), during the “Asia Seamless Logistics Forum 2025” exhibition, held at the Tokyo Ryutsu Center, with participating companies from 8 countries.

This seminar was organized to share up-to-date information on economic and trade development, promote investment and tourism potential, and strengthen and expand business networks in the transportation, logistics, infrastructure, and construction sectors, with the aim of facilitating export-import business for investors between participating countries and Japan.

Through the seminar, Mr. Attaché gave a presentation on the “Business Environment and Investment Opportunities in Cambodia” to encourage Japanese investors to do business and invest in Cambodia, and invited all the participating companies to visit the Cambodia Pavilion at the World Expo 2025 in Osaka to learn more about Cambodia’s trade, investment, culture, and tourism potential.

https://s2.moc.gov.kh/mocspace/mocspace_1748247098643.jpg
https://s2.moc.gov.kh/mocspace/mocspace_1748247099124.jpg
https://s2.moc.gov.kh/mocspace/mocspace_1748247099076.jpg
https://s2.moc.gov.kh/mocspace/mocspace_1748247099251.jpg
https://s2.moc.gov.kh/mocspace/mocspace_1748247099505.jpg
https://s2.moc.gov.kh/mocspace/mocspace_1748247099224.jpg
https://s2.moc.gov.kh/mocspace/mocspace_1748247099137.jpg
https://s2.moc.gov.kh/mocspace/mocspace_1748247099500.jpg