លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមកម្មវិធីពិធីបុណ្យមិត្តភាពទីក្រុងសេអ៊ូល (Seoul Friendship Festival) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៤ និងទី២៥ ខែឧសភា ឆ្នាំ២០២៥ រៀបចំដោយសាលាក្រុងសេអ៊ូល the Seoul Metropolitan Government (SMG) សហការជាមួយសា្ថនទូតនានាប្រចាំនៅសាធារណរដ្ឋកូរ៉េ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមកម្មវិធីពិធីបុណ្យមិត្តភាពទីក្រុងសេអ៊ូល (Seoul Friendship Festival) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៤ និងទី២៥ ខែឧសភា ឆ្នាំ២០២៥ រៀបចំដោយសាលាក្រុងសេអ៊ូល the Seoul Metropolitan Government (SMG) សហការជាមួយសា្ថនទូតនានាប្រចាំនៅសាធារណរដ្ឋកូរ៉េ។

នៅឆ្នាំ២០២៥ នេះ មានកម្មវិធីចម្រុះជាច្រើន ដូចជា ការសម្តែងសិល្បៈវប្បធម៌ពិភពលោកចំនួន ១២ក្រុម ស្តង់តាំងបង្ហាញផ្សព្វផ្សាយផលិតផលរបស់ស្ថានទូតចំនួន ៤៦ស្តង់ ម្ហូបអាហារ ៤៨ស្តង់ លក់បង្អែមនិងសកម្មភាពផ្សេងៗនៅក្នុង K-Culture Zone ព្រមទាំងការសម្ដែងសិល្បៈវប្បធម៌ចម្រុះជាតិសាសន៍ជុំវិញពិភពលោក ក្រោមប្រធានបទ "ទីក្រុងសេអ៊ូល និងពិភពលោក ការរួមគ្នាតាមរយៈវប្បធម៌" នៅទីតាំង Dongdaemun Design Plaza។

ក្នុងកម្មវិធីឆ្នាំនេះ ស្ថានទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល ក៏បានរៀបចំស្តង់ផ្សព្វផ្សាយផលិតផលសក្តានុពលសម្រាប់នាំចេញ វត្ថុអនុស្សារីយ៍ វប្បធម៌ ទេសចរណ៍ ស្តង់ម្ហូបអាហារ (នំបញ្ចុក សាច់គោអាំង នំគម និងនំអន្សម) និងការសម្ដែងសិល្បៈផងដែរ។

លើសពីនេះ អ្នកចូលទស្សនាទាំងអស់ ទទួលបានភាពសប្បាយរីករាយជាមួយព្រឹត្តិការណ៍សម្តែងសិល្បៈ ដោយនិស្សិតខ្មែរ ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍ចំពោះផលិតផលដំណាប់ស្វាយ ចេកក្រៀម គ្រាប់ស្វាយចន្ទី ម្រេច វត្ថុសិល្បៈ និងគោលដៅទេសចរណ៍នៅកម្ពុជា ក៏ដូចជាបានទិញអាហាររបស់កម្ពុជា យ៉ាងច្រើនកុះករផងដែរ។

---

(Seoul, Korea): On Saturday, 24 May 2025, Ms. NUON Phanith, Commercial Attaché to the Republic of Korea, attended the Seoul Friendship Festival, which took place over two days, May 24 and 25, 2025, organized by the Seoul Metropolitan Government (SMG) in collaboration with embassies in the Republic of Korea.

This year, the event featured performances by 12 world cultural performance groups, 46 embassy showcases, 48 food booths, dessert stalls, and various activities in the K-Culture Zone, as well as performances of diverse cultures from around the world under the theme “Seoul and the World: Together through Culture” at Dongdaemun Design Plaza.

At this year’s event, the Cambodian Embassy in Seoul also set up booths promoting potential export products, souvenirs, culture, tourism, and food (Num Banh Chok, grilled beef, Num Kom, and Num ansam), and art performances.

In addition, visitors enjoyed art performances by Cambodian students and showed interest in dried mango, dried banana, cashew nuts, pepper, art objects, and tourist destinations in Cambodia, as well as purchasing a large amount of Cambodian food.

https://s2.moc.gov.kh/mocspace/mocspace_1748332523993.jpg
https://s2.moc.gov.kh/mocspace/mocspace_1748332524572.jpg
https://s2.moc.gov.kh/mocspace/mocspace_1748332524573.jpg
https://s2.moc.gov.kh/mocspace/mocspace_1748332523971.jpg
https://s2.moc.gov.kh/mocspace/mocspace_1748332524181.jpg
https://s2.moc.gov.kh/mocspace/mocspace_1748332524564.jpg
https://s2.moc.gov.kh/mocspace/mocspace_1748332524560.jpg
https://s2.moc.gov.kh/mocspace/mocspace_1748332524270.jpg
https://s2.moc.gov.kh/mocspace/mocspace_1748332524232.jpg
https://s2.moc.gov.kh/mocspace/mocspace_1748332524727.jpg
https://s2.moc.gov.kh/mocspace/mocspace_1748332524227.jpg
https://s2.moc.gov.kh/mocspace/mocspace_1748332524562.jpg