សូមស្វាគមន៍មកកាន់គេហទំព័រ

ក្រសួងពាណិជ្ជកម្ម

សេវាកម្មស្វ័យប្រវត្តកម្ម

ព័ត៌មានពាណិជ្ជកម្ម

ព័ត៌មានប្រចាំថ្ងៃ

  • ២៧
  • មេសា

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទកថាក្នុងពិធីសម្ពោធ “ពិព័រណ៍រថយន្ត (Auto Show) លើកទី១ ឆ្នាំ២០២៤”

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសោរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលដឹព្រឺមៀរសេនធ័រ សែនសុខ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទកថាក្នុងពិធីសម្ពោធ “ពិព័រណ៍រថយន្ត (Auto Show) លើកទី១ ឆ្នាំ២០២៤” ដែលរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

  • ២៦
  • មេសា

ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់លេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ (PAR) នៅទីស្តីការក្រសួងពាណិជ្ជកម្ម

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់លេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ (PAR) នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

  • ២៦
  • មេសា

លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន របស់សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ផូគីត្រា លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន របស់សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដែលមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងប្រធានសមាគមពាណិជ្ជកម្មអន្តរជាតិ តំណាងក្រុមប្រតិភូចិន មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងវិនិយោគិន និងធុរជន កម្ពុជា និងចិន ជាច្រើនរូប។

  • ២៦
  • មេសា

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការកសាងសមត្ថភាពតាមរយៈការបញ្រ្ជាបចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាសម្រាប់សាលាបណ្តុះបណ្តាលផ្នែករចនា ( Design School) ”

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការកសាងសមត្ថភាពតាមរយៈការបញ្រ្ជាបចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាសម្រាប់សាលាបណ្តុះបណ្តាលផ្នែករចនា ( Design School) ” ដែលបានសហការរៀបចំឡើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលក្នុងនោះមានការចូលរួមពីសិក្ខាកាមសរុបចំនួន ៦០រូប ដែលជាសាស្រ្តាចារ្យ សិស្ស និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិស័យឯកជន។

  • ២៦
  • មេសា

លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាពីការងារជាមួយតំណាងក្រុមហ៊ុន Huawei Technologies

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាពីការងារជាមួយតំណាងក្រុមហ៊ុន Huawei Technologies ។

  • ២៦
  • មេសា

ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃលេខាធិការដ្ឋាន ពិព័រណ៍ចិន-អាស៊ាន នៃសាធារណរដ្ឋប្រជាមានិតចិន

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃលេខាធិការដ្ឋាន ពិព័រណ៍ចិន-អាស៊ាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក LIANG Yiguang អគ្គលេខាធិការរងលេខាធិការដ្ឋាន ពិព័រណ៍ចិន-អាស៊ាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម និងតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាច្រើនរូប។

  • ២៦
  • មេសា

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX ដែលមានវត្តមានចូលរួមដោយ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជារដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

  • ២៥
  • មេសា

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាគណៈអធិបតីបើកជំនួបជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី សម្រាប់គម្រោងសួនឧស្សាហកម្មកម្ពុជា-ចិន

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីបើកជំនួបជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី សម្រាប់គម្រោងសួនឧស្សាហកម្មកម្ពុជា-ចិន ដែលមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម គណៈប្រតិភូមន្ទីរពាណិជ្ជកម្មតំបន់ស្វ័យតជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តំណាងនិងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងវិនិយោគិន និងធុរជនកម្ពុជា និងចិន។

  • ២៥
  • មេសា

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១

(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១ ដោយមានការអញ្ជើញចូលរួមពី លោក កែ សួនសុភាព អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកប្រធានមន្ទីរពាណិជ្ជកម្ម មន្រ្តីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននិងមន្ទីរពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា ពាណិជ្ជករ អាជីវករ និងសេវាករ ជាច្រើនរូប។