ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់លេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ (PAR) នៅទីស្តីការក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់លេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ (PAR) នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកនៃលេខាធិការដ្ឋាន ក្នុងគោលបំណងកំណត់វិសាលភាពការងារ និងភាពទទួលខុសត្រូវរបស់ក្រុមការងារនីមួយៗ ព្រមទាំងរៀបចំផែនការសកម្មភាពបន្ទាប់ ដែលត្រូវប្រតិបត្តិដោយលេខាធិការដ្ឋាន PAR ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់សមាជិកក្រុម ប្រកាន់ខ្ចាប់នូវគុណតម្លៃស្នូលនៃគោលការណ៍ការងារចំនួន ៣រួមមាន សុចរិតភាព គណនេយ្យភាព និងវិជ្ជាជីវៈ។ គុណតម្លៃទាំងនេះ គឺជាមូលដ្ឋានគ្រឹះនៃទស្សនវិជ្ជារបស់លេខាធិការដ្ឋាន ក្នុងការដឹកនាំសមាជិកទាំងអស់ ដើម្បីពង្រឹងការបំពេញភារកិច្ចប្រចាំថ្ងៃ ដើម្បីរួមចំណែកធ្វើឱ្យយុទ្ធសាស្ត្រកំណែទម្រង់រដ្ឋបាលរបស់ក្រសួងពាណិជ្ជកម្ម កាន់តែប្រសើរ។  

(Phnom Penh): On the afternoon of Friday, 26 April 2024, His Excellency TAT Puthsodary, Secretary of State of Commerce, chaired the first Secretariat for Public Administration Reform (PAR) meeting at the Ministry of Commerce. The meeting was attended by members of the secretariat and aimed to identify the team members' scope of work and responsibilities and design the next action plans to be carried out by the PAR secretariat.

During the meeting, His Excellency Secretary of State requested team members to uphold the three core values of working principles: integrity, accountability, and professionalism. These values are the cornerstone of the PAR Secretariat's philosophy of guiding principles for its team members to enhance their daily task performance to better contribute to the administrative reform strategy of the Ministry of Commerce.

https://s2.moc.gov.kh/mocspace/mocspace_1714274657691.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274657660.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274658152.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274658276.jpg