សូមស្វាគមន៍មកកាន់គេហទំព័រ

ក្រសួងពាណិជ្ជកម្ម

សេវាកម្មស្វ័យប្រវត្តកម្ម

ព័ត៌មានពាណិជ្ជកម្ម

ព័ត៌មានប្រចាំថ្ងៃ

  • ១៤
  • ឧសភា

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណា​ព្រះបាទសម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណា​ព្រះបាទសម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

  • ១៣
  • ឧសភា

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការចម្រុះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ

(ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ)៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ Lotte Hotel World លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម CHEONG Inkyo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ បានចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការចម្រុះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA)។ គណៈប្រតិភូកម្ពុជាត្រូវបានចូលរួម ដោយក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

  • ១៣
  • ឧសភា

លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចនៅឃ្លាំងស្តុកកសិផល នៅ​ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

(ទីក្រុងសេអ៊ូល, សាធារណរដ្ឋកូរ៉េ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ឆ្លៀតក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី១នៃគណកម្មាធិការចម្រុះក្រោម​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចប្រជុំពាក់ព័ន្ធ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្មបានអញ្ជើញ​ដឹកនាំគណៈប្រតិភូ​កម្ពុជា ធ្វើទស្សនកិច្ចនៅឃ្លាំងស្តុកកសិផល​មួយកន្លែងនៅទីក្រុងសេអ៊ូល ដើម្បីស្វែងយល់អំពី​ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ការដឹកជញ្ជូន ការរក្សាទុក និងការចែក​ចាយ​កសិផលនាំចូលពីកម្ពុជាមកទីផ្សារកូរ៉េ ដែលក្នុងនោះដែរ ក៏មានផ្លែស្វាយរបស់កម្ពុជាម៉ាករំដួល ដែលត្រូវបាន​នាំចូល​និងចែកចាយដោយក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd.។

  • ១៣
  • ឧសភា

ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទស្តីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិកឆ្លងព្រំដែន ទីក្រុងចឹងចូវ ឆ្នាំ២០២៤”

(ហឺណាន, ចិន)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន នៃ សាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាន អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទស្តីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន ទីក្រុងចឹងចូវ ឆ្នាំ២០២៤”។

  • ១៣
  • ឧសភា

ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ខេត្តហឺណាន (Henan) នៃសាធារណៈរដ្ឋប្រជាមានិតចិន

(ហឺណាន, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តហឺណាន (Henan) នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលភាគីចិនត្រូវបានដឹកនាំដោយលោកជំទាវ Zhang Min អភិបាលរងខេត្តហឺណាន និងអមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងមន្ទីរការបរទេសខេត្តហឺណាន។

  • ១៣
  • ឧសភា

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិតូក្រសួងពាណិជ្ជកម្ម បំពេញទស្សនកិច្ចនៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ

(ទីក្រុងបាងកក)៖ ចាប់ពីថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណ:ប្រតិភូក្រសួងពាណិជ្ជកម្ម ទៅបំពេញទស្សនកិច្ចនៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ដោយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ គណ:ប្រតិភូបានបំពេញទស្សនកិច្ចនៅផ្សារលក់ដុំទំនិញមួយកន្លែងមានឈ្មោះថាតាឡាតថៃ ដែលជាផ្សារធំជាងគេនៅទីក្រុងបាងកក មានលក់ផលិតផលកសិកម្ម បន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងឧបភោគបរិភោគ និងផលិតផលចម្រុះ ប្រមាណជាង ២ ០០០ មុខទំនិញ។

  • ១១
  • ឧសភា

សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤

សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤

  • ១០
  • ឧសភា

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទកថាក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤”

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន តំណាងជាន់ខ្ពស់ស្ថានទូតប្រចាំកម្ពុជា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

  • ១០
  • ឧសភា

ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ តំណាងកម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យនិងផ្តល់យោបល់លើសំណើរបស់ភាគីកូរ៉េ ក្នុងការធ្វើសេរីភាវូបនីយកម្មបន្ថែម និងដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ

(ភ្នំពេញ)៖ នាព្រឹក ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ តំណាងកម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យនិងផ្តល់យោបល់លើសំណើរបស់ភាគីកូរ៉េ ក្នុងការធ្វើសេរីភាវូបនីយកម្មបន្ថែម និងដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងពីក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។