លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន របស់សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ផូគីត្រា លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន របស់សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដែលមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងប្រធានសមាគមពាណិជ្ជកម្មអន្តរជាតិ តំណាងក្រុមប្រតិភូចិន មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងវិនិយោគិន និងធុរជន កម្ពុជា និងចិន ជាច្រើនរូប។   

វេទិកានេះរៀបចំឡើងក្នុងគោលបំណងដើម្បីទាក់ទាញវិនិយោគិនចិនមកវិនិយោគនៅក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យដើម្បីជួយដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ «សក្តានុពលនៃការវិនិយោគនៅប្រទេសកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩»។

ក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋលេខាធិការក៏បានអញ្ជើញជាសាក្សីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងការិយាល័យហ៊ូប៉ីនៃសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា និងក្រុមហ៊ុន CCDI GROUP និង ការិយាល័យហ៊ូប៉ីនៃសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា និងក្រុមហ៊ុន CRCC 11th៕

https://s2.moc.gov.kh/mocspace/mocspace_1714274461479.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274462248.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274462514.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274462799.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274462688.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274463006.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274463577.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274463026.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274463573.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274463074.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274463537.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274463343.jpg
https://s2.moc.gov.kh/mocspace/mocspace_1714274463375.jpg