ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្ដីពីការអភិវឌ្ឍ និងវឌ្ឍនភាពក្របខ័ណ្ឌបទប្បញ្ញត្តិរបស់កម្ពុជាទាក់ទងនឹងសិទ្ធិប្រាតិភោគលើចលនវត្ថុ
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្ដីពីការអភិវឌ្ឍ និងវឌ្ឍនភាពក្របខ័ណ្ឌបទប្បញ្ញត្តិរបស់កម្ពុជាទាក់ទងនឹងសិទ្ធិប្រាតិភោគលើចលនវត្ថុ ដែលមានការចូលរួមពីសិក្ខាកាមចំនួន ៨៨ រូប ដែលជាមន្ដ្រីឥណទានមកពីស្ថាប័នហិរញ្ញវត្ថុចំនួន ៤០ស្ថាប័ន។