លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ការរៀបចំសេចក្ដីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថលកម្ពុជារបស់ក្រសួងពាណិជ្ជកម្ម ដែលមានការសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការ GIZ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ សណ្ឋាគារសាន់អ៊ែនមូន រីវើសាយ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ការរៀបចំសេចក្ដីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថលកម្ពុជារបស់ក្រសួងពាណិជ្ជកម្ម ដែលមានការសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការ GIZ។

សិក្ខាសាលាពិគ្រោះយោបល់ខាងលើនេះ បែងចែកជាពីរវគ្គ រួមមានវគ្គព្រឹក និងរសៀល ហើយក្នុងនោះវគ្គព្រឹក ធ្វើការពិគ្រោះយោបល់ជាមួយវិស័យសាធារណៈ និងដៃគូអភិវឌ្ឍន៍ ដោយឡែក​វគ្គរសៀលជួបជាមួយក្រុមហ៊ុនឯកជន សមាគម និងសភាពាណិជ្ជកម្មកម្ពុជា ជាមួយអ្នកចូលរួមសរុបប្រមាណ ១៣៩នាក់។

សិក្ខាសាលានេះ ផ្ដោតសំខាន់ទៅលើក្រុមពិភាក្សាចំនួនប្រាំក្រុម ក្នុងការពិគ្រោះយោបល់ទៅលើប្រធានបទ ក្នុងគោលបំណងផ្លាស់ប្ដូរបរិបទពាណិជ្ជកម្មឌីជីថលសម្រាប់ប្រទេសកម្ពុជា ដោះស្រាយបញ្ហាប្រឈមដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន និងប្រមូលធាតុចូលពីស្ថាប័នរដ្ឋពាក់ព័ន្ធ វិស័យឯកជន និងសមាគម ក្នុងការរៀបចំសេចក្ដីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថលឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ៕  

(Phnom Penh): On the morning of Monday, 25 March 2024, Sun & Moon Riverside Hotel, Her Excellency CHEA Ratha, Secretary of State of the Ministry of Commerce, and High Representative of Her Excellency CHAM Nimul, Minister of Commerce, presided over a consultative workshop on drafting a Cambodian Digital trade policy of the Ministry of Commerce, in collaboration between the Ministry of Commerce and GIZ.

The above consultation workshop is divided into two sessions, morning and afternoon sessions. In the morning, consult with the public sector and development partners, and in the afternoon, meet with private sectors, associations, and the Chamber of Commerce, with 139 participants.

This workshop focused on five-panel discussions to discuss the topics aimed at transforming the digital trade for Cambodia, addressing current challenges, and gathering input from relevant government, private sector, and stakeholders, to prepare a complete and comprehensive digital trade policy.

https://s2.moc.gov.kh/mocspace/mocspace_1711524800911.jpg
https://s2.moc.gov.kh/mocspace/mocspace_1711524800976.jpg
https://s2.moc.gov.kh/mocspace/mocspace_1711524801120.jpg
https://s2.moc.gov.kh/mocspace/mocspace_1711524801238.jpg
https://s2.moc.gov.kh/mocspace/mocspace_1711524801259.jpg
https://s2.moc.gov.kh/mocspace/mocspace_1711524801674.jpg
https://s2.moc.gov.kh/mocspace/mocspace_1711524801581.jpg
https://s2.moc.gov.kh/mocspace/mocspace_1711524801512.jpg
https://s2.moc.gov.kh/mocspace/mocspace_1711524801406.jpg
https://s2.moc.gov.kh/mocspace/mocspace_1711524801250.jpg
https://s2.moc.gov.kh/mocspace/mocspace_1711524801619.jpg
https://s2.moc.gov.kh/mocspace/mocspace_1711524801402.jpg
https://s2.moc.gov.kh/mocspace/mocspace_1711524801588.jpg
https://s2.moc.gov.kh/mocspace/mocspace_1711524801523.jpg
https://s2.moc.gov.kh/mocspace/mocspace_1711524801564.jpg
https://s2.moc.gov.kh/mocspace/mocspace_1711524801574.jpg
https://s2.moc.gov.kh/mocspace/mocspace_1711524801633.jpg
https://s2.moc.gov.kh/mocspace/mocspace_1711524801657.jpg