(កែប)៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ប៊ុន ចំណាន អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងលោក ហ៊ួរ មិថុនា អភិបាលរងនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់ផលិតផលខ្មែរ” ដោយមានការអញ្ជើញចូលរួមពីរតំណាងរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មខេត្ត ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ អាជីវករ និងនិស្សិតក្នុងខេត្តកែប។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់ផលិតផលខ្មែរ ដើម្បីចូលទីផ្សារក្នុង និងក្រៅប្រទេស ជាពិសេស លើកទឹកចិត្តដល់ផលិតករខ្មែរឱ្យបន្តខិតខំពង្រឹងគុណភាព សុវត្ថិភាព សោភណភាព ស្តង់ដារ ការវេចខ្ចប់ ការកសាងម៉ាកសញ្ញា ដើម្បីពង្រឹងការប្រកួតប្រជែងផលិតផលនៅលើទីផ្សារ។
---
Mrs. BUN Chamnan, Deputy Director-General of the General Directorate of Trade Promotion at the Ministry of Commerce, presided over the opening ceremony of the seminar on “Khmer Promotion Products” in Kep Province.
…
(Kep): On Tuesday morning, 10 June 2025, Mrs. BUN Chamnan, Deputy Director-General of the General Directorate of Trade Promotion at the Ministry of Commerce, and Mr. HOUR Mithona, Deputy Governor of Kep Province, presided over the opening ceremony of a seminar on “Khmer Promotion Products.” The seminar was attended by representatives from the provincial administration, departments, relevant units, provincial chambers of commerce, companies, enterprises, communities, associations, producers, traders, and students in Kep Province.
The purpose of this seminar is to promote and enhance Khmer products’ access to both domestic and foreign markets, especially encouraging Khmer producers to continue striving to improve quality, safety, aesthetics, standards, packaging, and brand building to strengthen product competitiveness in the market.






