ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី “ច្រកចូលទីផ្សារទៅកាន់ប្រទេសជាដៃគូ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” នៅខេត្តកំពត

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(កំពត)៖ នាព្រឹក ថ្ងៃអង្គារ ទី ២០ ខែឧសភា ឆ្នាំ ២០២៥ នៅខេត្តកំពត ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី “ច្រកចូលទីផ្សារទៅកាន់ប្រទេសជាដៃគូ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម លោកប្រធាន អនុប្រធាន មន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម មន្រ្តីមន្ទីរអន្តរស្ថាប័នពាក់ព័ន្ធ អ្នកដាំដុះ អ្នកកែច្នៃ និងអ្នកនាំចេញ ក្នុងវិស័យម្រេច ស្វាយចន្ទី និងដំឡូងមី ផងដែរ។

សិក្ខាសាលានេះ មានគោលបំណងដើម្បីផ្សព្វផ្សាយនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេស ជាដៃគូ ដើម្បីឱ្យអ្នកនាំចេញអាចពិនិត្យលទ្ធភាពទាញយកអត្ថប្រយោជន៍ជាអតិបរមា និងចាប់យកចំណែកទីផ្សារ។ជំរុញការនាំចេញ ព្រមទាំងជាឱកាសចែករំលែកអំពីនីតិវិធី និងលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូលផងដែរ។

---

His Excellency REACH Ra, Secretary of State, Ministry of Commerce presided over the workshop on “Market access to partner countries under free trade agreements” in Kampot province.

...

(Kampot): On the morning of Tuesday, 20 May 2025, in Kampot province, His Excellency REACH Ra, Secretary of State of the Ministry of Commerce presided over the Workshop on “Market Access to Partner Countries under Free Trade Agreements,” participated in by His Excellency the Deputy Governors of Kampot Province, the Deputy Director General of the General Directorate of Trade Promotion, the Director, Deputy Director, officers of the Department of Trade Policy, and officials of relevant departments at the sub-national level. Also, farmers,processors, and exporters in the pepper, cashew, and cassava sectors.

This workshop aims to disseminate information on Cambodia’s trade agreements so that relevant stakeholders can explore the possibilities of maximizing benefits and capturing market share, promoting exports. This workshop also provides an opportunity to share information about the procedures and requirements of importing countries.

https://s2.moc.gov.kh/mocspace/mocspace_1747811615413.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811615584.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811615780.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811615300.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811615878.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811615358.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811615587.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811615495.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811615500.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811615876.jpg