ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មនិងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មនៃនីតិវិធីប្រតិបត្តិការបញ្ជាក់ដើមកំណើតទំនិញនៅកម្ពុជា” នៅសាកលវិទ្យាល័យស្វាយរៀង

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃព្រហសត្បិ៍ ទី២៤ ខែមសា ឆ្នាំ២០២៥ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មនិងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មនៃនីតិវិធីប្រតិបត្តិការបញ្ជាក់ដើមកំណើតទំនិញនៅកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់២៥ ខែមេសា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យស្វាយរៀង។

វគ្គបណ្តុះបណ្តាលនេះសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ និងនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្ម ជាមួយដៃគូអភិវឌ្ឍន៍រួមមានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងអភិវឌ្ឍន៍ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឯកឧត្តមអភិបាលរងខេត្តស្វាយរៀង មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន ជាពិសេសបណ្តាក្រុមហ៊ុននៅតំបន់សេដ្ឋពិសេសនានានៅក្រុងបាវិត ខេត្តស្វាយរៀងចំនួន ១៤០នាក់។

ម្យ៉ាងទៀត វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងមានបំណងផ្តល់ព័ត៌មានអំពីសារៈសំខាន់នៃវិធានប្រភពដើមកំណើតទំនិញនៅក្នុងពាណិជ្ជកម្មអន្តរជាតិ ផលប៉ះពាល់របស់វាទៅលើអត្រាប្រើប្រាស់ក្នុងការធ្វើពាណិជ្ជកម្ម និងពិភាក្សាអំពីវិធានដើមកំណើតទំនិញជាក់លាក់ Product Specific Rules of Origin PSROs សម្រាប់កង់ និងទំនិញធ្វើដំណើរ និងផលិតផលដទៃទៀត ស្ថិតក្រោមកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម Preferential Trade Arrangements (PTAs) ផ្សេងៗគ្នា ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ជំរុញឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ ដោយមានការពិភាក្សា អំពីករណីសិក្សា ការចូលរួមសួរសំណួរឱ្យបានផុសផុល និងត្រូវមានការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីទទួលបានចំណេះពីវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ខាងលើនេះ៕

https://s2.moc.gov.kh/mocspace/mocspace_1745909820572.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909821328.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909820660.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909820427.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909820871.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909820656.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909820989.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909820477.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909820872.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909820793.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909820832.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909820709.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909820761.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909820746.jpg