ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងសន្និបាតកំណើតដំបូងនៃ សមាគមអភិរក្សលើកកម្ពស់ប្រហុកសៀមរាប បឹងទន្លេសាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរពាណិជ្ជកម្ម និងកសិកម្ម មកពីបណ្តាខេត្តជុំវិញ បឹងទន្លេសាប និងក្រុមប្រឹក្សាបណ្តោះអាសន្ននៃគណៈកម្មាធិការនៃសមាគមអភិរក្សលើកកម្ពស់ប្រហុកសៀមរាប បឹងទន្លេសាប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

  (សៀមរាប)៖ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងសន្និបាតកំណើតដំបូងនៃ សមាគមអភិរក្សលើកកម្ពស់ប្រហុកសៀមរាប បឹងទន្លេសាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរពាណិជ្ជកម្ម និងកសិកម្ម មកពីបណ្តាខេត្តជុំវិញ បឹងទន្លេសាប និងក្រុមប្រឹក្សាបណ្តោះអាសន្ននៃគណៈកម្មាធិការនៃសមាគមអភិរក្សលើកកម្ពស់ប្រហុកសៀមរាប បឹងទន្លេសាប។

សន្និបាតកំណើតដំបូងនេះ រៀបចំឡើងក្នុងគោលបំណង ទី១. ពិនិត្យ និងអនុម័តលើលក្ខន្តិកៈ របស់សមាគមអភិរក្សលើកកម្ពស់ប្រហុកសៀមរាប បឹងទន្លេសាប ទី២. បោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល និងប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមអភិរក្សលើកកម្ពស់ប្រហុកសៀមរាប បឹងទន្លេសាប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា៖ សន្និបាតកំណើតនេះជាជំហានដ៏សំខាន់ក្នុងការរួមចំណែកសម្របសម្រួលយុទ្ធសាស្រ្តជាតិ ស្តីពីការអភិរក្សអាហារប្រពៃណី និងអភិវឌ្ឍន៍សេដ្ឋកិច្ចតាមគោលនយោបាយ "អាហារបុរាណ ជាសម្បត្តិជាតិ និងបានផ្តាំផ្ញើឱ្យប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល និងប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមអភិរក្សលើកកម្ពស់ប្រហុកសៀមរាប បឹងទន្លេសាប អនុវត្តតួនាទីភារកិច្ចដោយមានសុចរិតធម៌ និងស្មោះត្រង់ ដើម្បីអភិរក្ស និងលើកកម្ពស់ប្រហុកសៀមរាបឱ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានអត្ថប្រយោជន៍ជាច្រើនជូនសង្គម និងសហគមន៍ និងសូមអនុវត្តការងារដោយមានទំនួលខុសត្រូវ និងឯកភាព ក្នុងគោលបំណងសម្រេចជោគជ័យនៃគោលនយោបាយរបស់សមាគមយើង។

សូមជម្រាបជូនថា អង្គសន្និបាតបានបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល និងប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមអភិរក្សលើកកម្ពស់ប្រហុកសៀមរាប បឹងទន្លេសាប ជាលទ្ធផល លោក យន់ សំណាង ជាប់ជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគម និងលោក ស៊ឹម ឈុនលុយ ជាប្រធានគណៈកម្មាធិការប្រត្តិបត្តិរបស់សមាគម៕

https://s2.moc.gov.kh/mocspace/mocspace_1745210997597.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210997444.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210997811.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210997487.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210997653.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210997630.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210997815.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210997621.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210997686.jpg