ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានអញ្ជើញចូលរួមជាអធិបតីសិក្ខាសាលាថ្នាក់ជាតិស្តីពី “កម្មសិទ្ធិបញ្ញា ការសម្ងាត់ពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិ”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “កម្មសិទ្ធិបញ្ញា ការសម្ងាត់ពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិ” ដោយមានការអញ្ជើញចូលរួមពីលោកស្រី Emily CHARTRAND ភារធារីស្តីទីនៃតំណាងស្ថានទូតកាណាដា លោកសាស្ត្រាចារ្យ Jeremy de Beer តំណាងសកលវិទ្យាល័យ OTTAWA នៃប្រទេសកាណាដា លោកអគ្គនាយករងសេវាពាណិជ្ជកម្ម សមាជិកលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា តំណាងក្រុមហ៊ុនមេធាវី តំណាងវិស័យឯកជន និងមន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញាសរុបចំនួន ៦០រូប។

គោលបំណងនៃសិក្ខាសាលាថ្នាក់ជាតិនេះ ដើម្បីធ្វើការផ្សព្វផ្សាយ និងជំរុញការយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ក្រោមក្របខ័ណ្ឌច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ឧត្តមានុវត្តរបស់ប្រទេសកាណាដា ពាក់ព័ន្ធនឹងម៉ាក ម៉ាកជាសំលេង (Sound Mark) ម៉ាកជាក្លិន (Scenes Mark) និង Honogram បញ្ហាឌីជីថលសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ប្រកាសនីយបត្រតក្កកម្ម វិធានការកិច្ចការពារបច្ចេកវិទ្យា និងព័ត៌មានគ្រប់គ្រងសិទ្ធិប្រហាក់ប្រហែល ការសម្ងាត់ពាណិជ្ជកម្មក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការលើកកម្ពស់ចំណេះដឹងដល់មន្ត្រីក្រសួង-ស្ថាប័ន សាធារណជន សហគ្រាសធុនតូចនិងមធ្យម និងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀតឱ្យបានកាន់តែទូលំទូលាយ។

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ក.ប. បានជម្រាបជូន អង្គសិក្ខាសាលាថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់និងធ្វើការកែទម្រង់ជាបន្តបន្ទាប់ ក្នុងនោះមានការ កែសម្រួលនូវលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីឱ្យស្របទៅតាមការប្រែប្រួលនៃសង្គមនិងសេដ្ឋកិច្ចរបស់ពិភពលោកនិងកម្ពុជា។ នាពេលបច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្ម ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ការសម្ងាត់ពាណិជ្ជកម្ម ដែលជាកាតព្វកិច្ច កម្ពុជានាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក។

ឯកឧត្តម រំពឹងថាសិក្ខាសាលានេះនឹងនាំឱ្យសិក្ខាកាមទាំងអស់ចំណេះដឹង និងស្វែងយល់បន្ថែមទៀតពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាផងដែរ។

https://s2.moc.gov.kh/mocspace/mocspace_1745210737327.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210737832.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210737649.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210737818.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210737945.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210737840.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210737914.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210737721.jpg