(ភ្នំពេញ)៖ នាថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅអគារ Raintree លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ទិវាសិទ្ធិនារីអន្តរជាតិ (IWD) និងកិច្ចពិភាក្សាទាក់ទងទៅនឹងចូលរួមអាជីវកម្ម ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងវិស័យធុរកិច្ចរបស់កម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយស្របតាមប្រធានបទឆ្នាំនេះ៖ "សម្រាប់ស្ត្រី និងក្មេងស្រីគ្រប់រូប៖ សិទ្ធិ សមភាព ការបង្កេីនភាពអង់អាច"។
ព្រឹត្តិការណ៍នេះ សហការរៀបចំដោយ UN Women និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖
១. អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ព្រមទាំងទទួលស្គាល់ និងផ្សព្វផ្សាយអំពីអាជីវកម្មដែលបានចូលរួមលេីកកម្ពស់សមភាពយេនឌ័រ។
២. ជម្រុញ និងលេីកទឹកចិត្តអាជីវកម្មឱ្យបន្តការប្តេជ្ញាចិត្តក្នុងការពង្រឹងគោលនយោបាយដែលទាក់ទងទៅនឹងការបង្កេីនភាពអង់អាចរបស់ស្ត្រី (WEPs) ។
៣. ការកោតសរសើរដល់ស្ថាប័នដែលបានឈានមុខគេក្នុងការប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តដ៏រឹងមាំ លេីការបង្កេីតគោលនយោបាយដែលទាក់ទងទៅនឹងការបង្កេីនភាពអង់អាចរបស់ស្ត្រី (WEPs)។
៤. ការរៀនសូត្រ ពិភាក្សា និងផ្លាស់ប្តូរយោបល់លើការអនុវត្ត គោលនយោបាយដែលទាក់ទងទៅនឹងការបង្កេីនភាពអង់អាចរបស់ស្ត្រី (WEPs) ដើម្បីពន្លឿនកំណើនបរិយាប័ន្ននៃអាជីវកម្ម។
---
(Phnom Penh): On Friday, 14 March 2025, Her Excellency SEREI Borapich, Secretary of State of the Ministry of Commerce, presided over the opening ceremony of the celebration of International Women's Day and a Business Engagement Event, which marks a significant step towards advancing gender equality and empowering women in Cambodia's business sector.
On that occasion, Her Excellency Secretary of State, emphasized the critical importance of gender equality and women's empowerment in Cambodia’s economy, aligning with this year's theme: "For ALL women and girls: Rights. Equality. Empowerment."
The event, co-hosted by UN Women and the European Chamber of Commerce in Cambodia, and supported by the Australian Embassy, aimed to:
1. Celebrate International Women’s Day: Recognize and promote the business case for gender equality.
2. Encourage commitments: Inspire businesses to commit to the Women's Empowerment Principles (WEPs).
3. Celebrate commitment makers: Honor the first WEPs commitment makers.
4. Facilitate learning: Discuss and exchange ideas on implementing WEPs to accelerate inclusive business growth.





