ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប) អញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី “កម្មសិទ្ធិបញ្ញា ការសម្ងាត់ពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិ”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប) បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី “កម្មសិទ្ធិបញ្ញា ការសម្ងាត់ពាណិជ្ជកម្មនិងពាណិជ្ជកម្មអន្តរជាតិ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកអគ្គនាយករងសេវាពាណិជ្ជកម្ម តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក សមាជិកាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា មេធាវី និងវិស័យឯកជន ជាច្រើនរូប។

គោលបំណងនៃសិក្ខាសាលាថ្នាក់ជាតិនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាជូនដល់សមាជិក សមាជិកានៃលេខាធិការដ្ឋាន គ.ក.បមេធាវី និងវិស័យឯកជន ជាពិសេសការផ្តល់ព័ត៌មាននិងដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ការសម្ងាត់ពាណិជ្ជកម្ម ការសិក្សាពីឧត្តរមានុវត្តន៍​នៃការអនុវត្តច្បាប់​ការសម្ងាត់ពាណិជ្ជកម្ម​របស់ប្រទេសកាណាដា និងសារៈសំខាន់នៃកម្មសិទ្ធិបញ្ញាសម្រាប់ពាណិជ្ជកម្មអន្តរជាតិ។

https://s2.moc.gov.kh/mocspace/mocspace_1744184492193.jpg
https://s2.moc.gov.kh/mocspace/mocspace_1744184492244.jpg
https://s2.moc.gov.kh/mocspace/mocspace_1744184492167.jpg
https://s2.moc.gov.kh/mocspace/mocspace_1744184492295.jpg
https://s2.moc.gov.kh/mocspace/mocspace_1744184492287.jpg
https://s2.moc.gov.kh/mocspace/mocspace_1744184492220.jpg
https://s2.moc.gov.kh/mocspace/mocspace_1744184492350.jpg
https://s2.moc.gov.kh/mocspace/mocspace_1744184492400.jpg
https://s2.moc.gov.kh/mocspace/mocspace_1744184492439.jpg
https://s2.moc.gov.kh/mocspace/mocspace_1744184492325.jpg