លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីធ្វើបាឋកថា ស្តីពី "ចក្ខុវិស័យលើការយល់ដឹងអំពីពាណិជ្ជកម្ម៖ ការប្រកួតប្រជែង ជើងឯកក្នុងស្រុក និងលើសពីការចាប់យកទីផ្សារ"

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានខេមអេដ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីធ្វើបាឋកថា ស្តីពី "ចក្ខុវិស័យលើការយល់ដឹងអំពីពាណិជ្ជកម្ម៖ ការប្រកួតប្រជែង ជើងឯកក្នុងស្រុក និងលើសពីចាប់យកទីផ្សារ" ដល់សាស្ត្រាចារ្យ និងនិស្សិត នៃវិទ្យាស្ថានខេមអេដ ដែលកម្មវិធីនេះត្រូវបានសម្របសម្រួលដោយលោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ។

លោកជំទាវរដ្ឋមន្ត្រី បានចែករំលែក និងផ្តល់អនុសាសន៍គន្លឹះស្តីពីទិដ្ឋភាពនៃការប្រកួតប្រជែងពាណិជ្ជកម្មរបស់កម្ពុជា ដូចជាការធ្វើពាណិជ្ជកម្មទំនិញ (Trade in Goods) និងការធ្វើពាណិជ្ជកម្មសេវាកម្ម (Trade in Services)។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋន្ត្រី ក៏បានលើកឡើងពីការធ្វើពិពិធកម្មទីផ្សាររបស់កម្ពុជា និងពិនិត្យ​មើល​បញ្ហា​ប្រឈម​សំខាន់ៗ និង​ឱកាស​ដែល​កម្ពុជា​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់។

---

Her Excellency CHAM Nimul, Minister of Commerce, delivered a keynote address on "Vision on Understanding Commerce: Competition, Local Champions, and Beyond Market Access."

(Phnom Penh): On the morning of Tuesday, 11 March 2025, at CamEd Business School, Her Excellency CHAM Nimul, Minister of Commerce, delivered a keynote address on "Vision on Understanding Commerce: Competition, Local Champions, and Beyond Market Access" to the professors and students of CamEd Business School. The event was moderated by Dr. PRUM Virak, Chairman of the Board of Trustees of CamEd Business School.

During the address, Her Excellency Minister shared key insights and provided recommendations on Cambodia's business competitiveness landscape, including trade in goods and trade in services. Her Excellency Minister also highlighted Cambodia's market diversification and reviewed key challenges and opportunities for regional competition.

https://s2.moc.gov.kh/mocspace/mocspace_1744183530921.jpg
https://s2.moc.gov.kh/mocspace/mocspace_1744183531151.jpg
https://s2.moc.gov.kh/mocspace/mocspace_1744183531547.jpg
https://s2.moc.gov.kh/mocspace/mocspace_1744183531405.jpg
https://s2.moc.gov.kh/mocspace/mocspace_1744183531533.jpg
https://s2.moc.gov.kh/mocspace/mocspace_1744183531579.jpg
https://s2.moc.gov.kh/mocspace/mocspace_1744183532679.jpg
https://s2.moc.gov.kh/mocspace/mocspace_1744183531826.jpg