(កំពង់ធំ)៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ងួន រាសី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់ផលិតផលខ្មែរ” ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មខេត្ត ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ អាជីវករ និងនិស្សិតក្នុងខេត្តកំពង់ធំ៕
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់ផលិតផលខ្មែរ ដើម្បីចូលទីផ្សារក្នុង និងក្រៅប្រទេស ជាពិសេស លើកទឹកចិត្តដល់ផលិតករខ្មែរឱ្យបន្តខិតខំពង្រឹងគុណភាព សុវត្ថិភាព សោភណភាព ការវេចខ្ចប់ ការកសាងម៉ាកសញ្ញា ដើម្បីពង្រឹងភាពប្រកួតប្រជែងផលិតផលនៅលើទីផ្សារ។
---
Mr. TAN Yuvaroath, Deputy Director General of Trade Promotion of the Ministry of Commerce, presided over the opening ceremony of the seminar on “Khmer Promotion Products” in Kampong Thom Province.
…
(Kampong Thom): On the morning of Friday, 28 March 2025, Mr. TAN Yuvaroath, Deputy Director General of Trade Promotion of the Ministry of Commerce, and His Excellency NGUON Reasey, Deputy Governor of Kampong Thom Province, presided over the opening ceremony of a seminar on “Khmer Promoting Products”. The seminar was attended by the provincial administration, departments, relevant units, provincial chambers of commerce, companies, enterprises, communities, associations, producers, and traders in Kampong Thom Province.
The purpose of this seminar is to promote and enhance Khmer Products to access both domestic and foreign markets, especially encouraging Khmer Producers to continue to strive to improve quality, safety, aesthetics, packaging, and brand building to strengthen product competitiveness in the market.











