ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្រ្តធ្វើធុរកិច្ចក្នុងយុគសម័យទីផ្សារឌីជីថល” នៅខេត្តកំពង់ចាម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(កំពង់ចាម)៖ នាព្រឹកថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្រ្តធ្វើធុរកិច្ចក្នុងយុគសម័យទីផ្សារឌីជីថល” ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្ម ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ អាជីវករ និស្សិតក្នុងខេត្តកំពង់ចាម។

វគ្គបណ្តុះបណ្តាលនេះរៀបចំក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពសហគ្រិន និងឆ្លើយតបទៅនឹងការវិវត្តរបស់បចេ្ចកវិទ្យាឌីជីថល ព្រមទាំងចូលរួមជំរុញ ផ្សព្វផ្សាយ និងលក់ផលិតផល ឬសេវាកម្មឱ្យដល់ដៃអតិថិជនក្នុងនិងក្រៅប្រទេសបានឆាប់រហ័ស និងមានប្រសិទ្ធភាព។ បន្ថែមពីនេះទៀត វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយក្នុងការចូលរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់ធុរជនឱ្យងាកមកប្រើបច្ចេកវិទ្យាក្នុងវិស័យធុរកិច្ចឱ្យបានកាន់តែច្រើន ដែលអាចជួយការងារអាជីវកម្ម ខ្សែច្រវាក់ផលិតកម្ម ការគ្រប់គ្រងស្តុក ការគ្រប់គ្រងឯកសារ និងការគ្រប់គ្រងហិរញវត្ថុ ព្រមទាំងកាត់បន្ថែមហានិភ័យក្នុងការប្រើប្រាស់ច្ចេកវិទ្យាឌីជីថលផងដែរ។ លើសពីនេះទៀត វគ្គបណ្តុះបណ្តាលនេះ ជាស្ពានតភ្ជាប់ទំនាក់ទំនងក្រុមហ៊ុន សហគ្រាស អាជីវករ ដែលមានផលិតផលខ្មែរអាចដាក់ផ្សព្វផ្សាយនៅគេហទំព័រ Cambodiatrade.com នៃក្រសួងពាណិជ្ជកម្ម និងបែបបទនៃការបញ្ជូនផលិតផលចូលក្នុងផ្សារទំនើបផ្សេងៗនៅប្រទេសកម្ពុជា។---His Excellency KAO Kosal, Undersecretary of State of the Ministry of Commerce, presided over the opening ceremony of the training on “Strategy for Doing Business in Digital Market” in Kampong Cham province.… (Kampong Cham): On the morning of Tuesday, 1 April 2025, His Excellency KAO Kosal, Undersecretary of State of the Ministry of Commerce, and His Excellency LOR Chanly, Deputy Governor of Kampong Cham Province, presided over the opening ceremony of a training on “Strategy for Doing Business in Digital Market”. The event was attended by provincial administration, relevant departments, chamber of commerce, companies, enterprises, community, associations, producers, traders, and students at Kampong Cham province. The purpose of this training is to strengthen the capacity of entrepreneurs and respond to the progress of digital technology in promoting, advertising, and selling products or services to domestic and global customers quickly and effectively. In addition, this training is the part of contributing and encouraging traders to use technology more in the business sector, which can help improve business operations, production chains, inventory, documents, and financial management, while also mitigating risks associated with the use of digital technology.Moreover, this training serves as a bridge to connect companies, enterprises, and traders that have Khmer products can advertise on the Ministry of Commerce's website Cambodiatrade.com and the procedures for carrying products to other supermarkets in Cambodia.  

https://s2.moc.gov.kh/mocspace/mocspace_1744109079971.jpg
https://s2.moc.gov.kh/mocspace/mocspace_1744109080276.jpg
https://s2.moc.gov.kh/mocspace/mocspace_1744109080130.jpg
https://s2.moc.gov.kh/mocspace/mocspace_1744109080154.jpg
https://s2.moc.gov.kh/mocspace/mocspace_1744109080122.jpg
https://s2.moc.gov.kh/mocspace/mocspace_1744109080157.jpg
https://s2.moc.gov.kh/mocspace/mocspace_1744109080143.jpg
https://s2.moc.gov.kh/mocspace/mocspace_1744109080303.jpg
https://s2.moc.gov.kh/mocspace/mocspace_1744109080278.jpg
https://s2.moc.gov.kh/mocspace/mocspace_1744109080279.jpg
https://s2.moc.gov.kh/mocspace/mocspace_1744109080332.jpg
https://s2.moc.gov.kh/mocspace/mocspace_1744109080337.jpg