(រតនគិរី)៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក នាង សំអាត អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល” ក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស នៅខេត្តរតនគិរី ដែលមានការចូលរួមពីអាជ្ញារធរខេត្ត មន្រ្តីរាជការមកពីមន្ទីរពាក់ព័ន្ធ ជាពិសេសធុរជន ពាណិជ្ជករ សិប្បករ និងអាជីវករក្នុងខេត្តជាច្រើនរូប។
គោលបំណងសំខាន់នៃសិក្ខាសាលាប្រឹក្សាយោបល់នេះ គឺដើម្បីពង្រឹងសមត្ថភាពអ្នកផលិតឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនស្របតាមស្តង់ដា លក្ខខណ្ឌតម្រូវនានាដែលកំណត់ដោយច្បាប់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ សំដៅលើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការជ្រៀតចូល និងទទួលបានចំណែកទីផ្សារសមរម្យ។ សិក្ខាសាលានេះ ក៏បានផ្តល់ជូននូវចំណេះដឹងថ្មីៗជូនដល់ផលិតករ អាជីវករទាក់ទងនឹងការផលិត ការវេចខ្ចប់ ព្រមទាំងនីតិវិធីចុះបញ្ជីក្រុមហ៊ុន ផងដែរ។
---
His Excellency KAO Kosal, Undersecretary of State of the Ministry of Commerce, presided over the opening ceremony of the seminar on "Strengthening the Capacity of Producers and Processors" to explore domestic and international market opportunities in Ratanakiri Province.
...
(Ratanakiri): On the morning of Tuesday, 11 March 2025, His Excellency KAO Kosal, Undersecretary of State of the Ministry of Commerce, and Mr. NEANG Sam-at, Vice Governor of Ratanakiri Province, presided over the opening ceremony of the seminar on "Strengthening the Capacity of Producers and Processors" to explore domestic and international market opportunities in Ratanakiri province.
The event was attended by provincial authorities, civil servants from relevant departments, and entrepreneurs, traders, and businessmen from across the province.
The main goal of this seminar was to strengthen the capacity of producers to develop products complying with legal standards and requirements and to respond to market demands. This aimed to enhance competitiveness through market penetration and achieve a fair market share. The workshop also provided participants with new knowledge related to production, packaging, and the company registration process.













