ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ដើម្បីតាមដានវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

  (ត្បូងឃ្មុំ)៖ នាថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ នៅខេត្តត្បូងឃ្មុំ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ដើម្បីតាមដានវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដើម្បីតាមដានវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ក្នុងការអនុវត្តគោលនយោបាយជាតិនេះ។  

សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមានកិច្ចសហការជាមួយរដ្ឋបាលខេត្តខេត្តត្បូងឃ្មុំ និងមន្ទីរពាណិជ្ជកម្មខេត្ត ដោយមាមានការអញ្ជើញចូលពី ឯកឧត្ដម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរក្រោមឱវាទរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តក្រចេះ ព្រមទាំងតំណាងរោងចក្រកែច្នៃ សមាគមដំឡូងមី ពាណិជ្ជករក្នុងវិស័យដំឡូងមីក្នុងខេត្តទាំង៣ ជាច្រើនរូប។

ក្នុងឱកាសនោះ ក៏មានការចូលរួមធ្វើបង្ហាញ ស្តីពីគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដោយមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម និងបទបង្ហាញពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ស្តីពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយជាតិនេះ ព្រមទាំងមានការរៀបចំកិច្ចពិភាក្សានិងពិគ្រោះយោបល់លើយុទ្ធសាស្រ្តទាំងបីនៅក្នុងគោលនយោបាយជាតិនេះ រួមមាន ការផលិត ការកែច្នៃ និងការនាំចេញ ផងដែរ។

បន្ទាប់ពីបញ្ចប់សិក្ខាសាលានេះរួចមក ឯកឧត្តមគណៈអធិបតី និងប្រតិភូអន្តរក្រសួង ក៏បានចុះទស្សនកិច្ចសិក្សានៅសហគ្រាសផលិតម្សៅដំឡូងមីសញ្ញាហង្សពីរ ដែលស្ថិតនៅភូមិកៀនរូង សង្កាត់វិហារលួង ក្រុងសួង ខេត្ដត្បូងឃ្មុំ ដើម្បីស្វែងយល់បន្ថែមពីខ្សែច្រវាក់ផលិតកម្ម ឱកាស និងបញ្ហាប្រឈមរបស់សហគ្រាសក្នុងវិស័យដំឡូងមីផងដែរ៕

https://s2.moc.gov.kh/mocspace/mocspace_1712131142934.jpg
https://s2.moc.gov.kh/mocspace/mocspace_1712131142863.jpg
https://s2.moc.gov.kh/mocspace/mocspace_1712131143381.jpg
https://s2.moc.gov.kh/mocspace/mocspace_1712131143059.jpg
https://s2.moc.gov.kh/mocspace/mocspace_1712131143068.jpg
https://s2.moc.gov.kh/mocspace/mocspace_1712131153319.jpg
https://s2.moc.gov.kh/mocspace/mocspace_1712131153714.jpg
https://s2.moc.gov.kh/mocspace/mocspace_1712131159899.jpg
https://s2.moc.gov.kh/mocspace/mocspace_1712131160627.jpg