ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ប្រេស៊ីល» ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការបរទេសប្រេស៊ីល ដោយមានការចូលរួមពីស្ថាប័នរដ្ឋ និងវិស័យឯកជននៃប្រទេសទាំងពីរ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ប្រេស៊ីល» ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការបរទេសប្រេស៊ីល ដោយមានការចូលរួមពីស្ថាប័នរដ្ឋ និងវិស័យឯកជននៃប្រទេសទាំងពីរ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ អមដោយបទបង្ហាញអំពីគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងការចែករំលែកបទពិសោធន៍ជោគជ័យរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការធ្វើអាជីវកម្មនៅកម្ពុជា។

សិក្ខាសាលានេះមានជាវេទិកាផ្គូផ្គងធុរកិច្ច ដែលតំណាងក្រុមហ៊ុនមកពីវិស័យឯកជននៃប្រទេសទាំងពីរបានចែករំលែកព័ត៌មាន និងបង្កើតបណ្តាញសម្រាប់ឱកាសវិនិយោគ និងពាណិជ្ជកម្មជាមួយគ្នានាពេលខាងមុខ។

(Phnom Penh): On the morning of Wednesday, 27 March 2024, at Hyatt Regency Phnom Penh Hotel, His Excellency RATH Saravuth, Secretary of State of commerce, and High Representative of Her Excellency CHAM Nimul, Minister of Commerce, presided over a seminar on “Cambodia-Brazil Trade and Investment Promotion" jointly conducted by Ministry of Commerce, Ministry of Foreign Affairs and International Cooperation of Cambodia and Ministry of Foreign Affairs of Brazil, with the participants from public and private sectors of both countries.

This seminar is aimed at disseminating investment and business opportunities availed in Cambodia as to enhance bilateral economic and trade cooperation between the two nations.

The seminar featured key presentations on supportive laws, regulations, and policies rolled out by the Royal Government of Cambodia, followed by a sharing by the Cambodia Chamber of Commerce on success stories of doing business in Cambodia.

A business-matching session was also convened, where representatives of private sectors of both countries deeply engaged in sharing business information and creating networks for future business and trade cooperation.

https://s2.moc.gov.kh/mocspace/mocspace_1711725579196.jpg
https://s2.moc.gov.kh/mocspace/mocspace_1711725579182.jpg
https://s2.moc.gov.kh/mocspace/mocspace_1711725579497.jpg
https://s2.moc.gov.kh/mocspace/mocspace_1711725579812.jpg
https://s2.moc.gov.kh/mocspace/mocspace_1711725580169.jpg
https://s2.moc.gov.kh/mocspace/mocspace_1711725580041.jpg
https://s2.moc.gov.kh/mocspace/mocspace_1711725579658.jpg
https://s2.moc.gov.kh/mocspace/mocspace_1711725580230.jpg
https://s2.moc.gov.kh/mocspace/mocspace_1711725580264.jpg
https://s2.moc.gov.kh/mocspace/mocspace_1711725580254.jpg
https://s2.moc.gov.kh/mocspace/mocspace_1711725579910.jpg
https://s2.moc.gov.kh/mocspace/mocspace_1711725579860.jpg
https://s2.moc.gov.kh/mocspace/mocspace_1711725580299.jpg
https://s2.moc.gov.kh/mocspace/mocspace_1711725579856.jpg