ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបើក សិក្ខាសាលាថ្នាក់ជាតិស្តីពី ”ការបញ្ចប់គម្រោងស្តីពីការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្តី៖ ការកសាងកេរ្តិ៍ឈ្មោះម៉ាក ការអភិវឌ្ឍផលិតផល និងការធ្វើពាណិជ្ជកម្ម” ដែលសហការរៀបចំឡើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដោយបានធ្វើឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបើក សិក្ខាសាលាថ្នាក់ជាតិស្តីពី ”ការបញ្ចប់គម្រោងស្តីពីការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្តី៖ ការកសាងកេរ្តិ៍ឈ្មោះម៉ាក ការអភិវឌ្ឍផលិតផល និងការធ្វើពាណិជ្ជកម្ម” ដែលសហការរៀបចំឡើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដោយបានធ្វើឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។  

សិក្ខាសាលាថ្នាក់ជាតិនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញនូវលទ្ធផលនៃការបញ្ចប់គម្រោងខាងលើដែលបានអនុវត្តចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៣ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

សូមជម្រាបជូនថា គម្រោងនេះបានផ្តល់ការបង្វឹក និងការបណ្តុះបណ្តាលដល់សហគ្រិនស្ត្រីចំនួន ៧០រូប ដើម្បីជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ក្នុងការច្នៃប្រឌិត ការបង្កើតថ្មី និងការអភិវឌ្ឍ ដោយប្រើប្រាស់យុទ្ធសាស្រ្តម៉ាកសម្រាប់ការធ្វើពាណិជ្ជកម្មនៃផលិតផល។

ជាលទ្ធផលនៃការអនុវត្តគម្រោងនេះ សហគ្រិនស្ត្រីបានបង្កើតម៉ាក ហើយបានចុះបញ្ជីម៉ាកចំនួន ៣១ម៉ាក ដោយជោគជ័យនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ព្រមទាំងបានបង្កើតម៉ាកចំនួន ៣០ម៉ាក បន្ថែមទៀត ដែលកំពុងដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ផងដែរ។

(Phnom Penh): On the afternoon of Friday, 15 December 2023, His Excellency OUK Prachea, Secretary of State of the Ministry of Commerce, on behalf of Her Excellency CHAM Nimul, Minister of Commerce, delivered the opening remark at the National Workshop on "End of the Project on the Use of Intellectual Property (IP) for Women Entrepreneurs (WE) in Cambodia for Branding, Product Development and Commercialization ", co-organized by Department of Intellectual Property of the Ministry of Commerce and World Intellectual Property Organization (WIPO) by hybrid setting at the Ministry of Commerce.

The purpose of this national workshop is to present the results of the completion of the above project, which was implemented from 13 March 2023 to 31 December 2023.

Be informed that this project provides training and mentoring to 70 women entrepreneurs to promote the use of intellectual property for innovations, inventions, and development by using branding strategies for commercialization.

As the output, women entrepreneurs have successfully created trademarks and registered 31 trademarks at the Department of Intellectual Property of the Ministry of Commerce and additional 30 trademarks are applying for trademark registration at the Department of Intellectual Property of the Ministry of Commerce.

https://s2.moc.gov.kh/mocspace/mocspace_1702883517360.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883539737.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883551528.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883551959.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883551819.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883551752.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883551825.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883551953.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883551942.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883552026.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883568776.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883576219.jpg
https://s2.moc.gov.kh/mocspace/mocspace_1702883580799.jpg