ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមថ្លែងមតិចំណាប់អារម្មណ៍ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វេ ក្នុងរាជធានីភ្នំពេញ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមថ្លែងមតិចំណាប់អារម្មណ៍ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វេ ក្នុងរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពី លោក Emmanuel Dollfus នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) តំណាងអង្គការអន្តរជាតិ គណៈប្រតិភូនៃប្រទេសឡាវ មីយ៉ាន់ម៉ា ព្រមទាំងសមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ សរុបចំនួន ៦៥រូប។   

សិក្ខាសាលានេះ មានគោលបំណងចែករំលែកបទពិសោធន៍នៃការប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដើម្បីរួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវាយតម្លៃការបញ្ចប់គម្រោងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅប្រទេសកម្ពុជា ឡាវ និង មីយ៉ាន់ម៉ា។

ទន្ទឹមនឹងនេះផងដែរ កាលពីថ្ងៃទី១០-១២ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូនៃប្រទេសឡាវ និងមីយ៉ាន់ម៉ា បានធ្វើទស្សនកិច្ចសិក្សាអំពីឧត្តមានុវត្តន៍នៃសមាគមលើកកម្ពស់ម្រេចកំពត និងសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ។ លើសពីនេះ គណៈប្រតិភូនឹងត្រូវចូលរួមព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងភ្នំពេញ ដោយក្នុងនោះ ក៏មានដាក់តាំងបង្ហាញផងដែរនូវផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជាទាំង៧ រួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ បង្កងតាកែវ អំបិលកំពត-កែប ទឹកត្រីកំពត-កែប និងទឹកឃ្មុំព្រៃមណ្ឌលគិរី។

Phnom Penh: On Tuesday morning, 13 December 2023, His Excellency SUON Vichea, Advisor to the Ministry of Commerce of Cambodia and Chairman of the Secretariat of the National Committee for Intellectual Property and Director of the Department of Intellectual Property, addressed a welcome remark in the Regional Workshop on Geographical Indications, held from December 13-14, 2023 and attended by Mr. Emmanuel Dollfus, Director of French Agency for Development (AFD), Representatives from International Organizations, delegates from Laos, Myanmar, and members of National Geographical Indications Associations of Cambodia, in a total of 65 participants.

The purpose of this workshop is to share experiences of using Geographical Indications (GIs) to contribute to the implementation of sustainable development goals and to evaluate the completion of GIs project in Cambodia, Laos and Myanmar.

Meanwhile, from December 10-12, 2023, a delegation from Laos and Myanmar took a field trip to study the best practice of the Kampot Pepper Promotion Association and Kampong Speu Palm Sugar Promotion Association. In addition, the delegates will participate in the 16th Cambodian & Import-Export Goods Exhibition 2023, to be held from 15-18 December 2023 in Phnom Penh, which also includes a display of 7 (seven) Cambodian geographical indications, namely Kampot pepper, Kampong Speu Palm Sugar, Koh Trong Pomelo, Takeo Lobster, Kampot-Kep Salt, Kampot-Kep Fish Sauce, and Mondulkiri Wild Honey .

https://s2.moc.gov.kh/mocspace/mocspace_1702622138117.jpg
https://s2.moc.gov.kh/mocspace/mocspace_1702622140688.jpg
https://s2.moc.gov.kh/mocspace/mocspace_1702622147405.jpg
https://s2.moc.gov.kh/mocspace/mocspace_1702622157603.jpg
https://s2.moc.gov.kh/mocspace/mocspace_1702622157787.jpg
https://s2.moc.gov.kh/mocspace/mocspace_1702622157757.jpg
https://s2.moc.gov.kh/mocspace/mocspace_1702622157883.jpg
https://s2.moc.gov.kh/mocspace/mocspace_1702622157713.jpg
https://s2.moc.gov.kh/mocspace/mocspace_1702622157718.jpg
https://s2.moc.gov.kh/mocspace/mocspace_1702622157767.jpg
https://s2.moc.gov.kh/mocspace/mocspace_1702622157724.jpg
https://s2.moc.gov.kh/mocspace/mocspace_1702622157878.jpg
https://s2.moc.gov.kh/mocspace/mocspace_1702622165174.jpg