ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី ”ការយល់ដឹងពីធ្វើធុរកិច្ច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

  (បន្ទាយមានជ័យ)៖ នាថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី ”ការយល់ដឹងពីធ្វើធុរកិច្ច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់” ក្រោមការសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឍមណ្ឌលអភិវឌ្ឍនធុរកិច្ចកម្ពុជា។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្រ្ជាបចំណេះដឹងផ្នែកច្បាប់ទាក់ទងដល់ការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ និងផ្សព្វផ្សាយពីគោលនយោបាយលើកទឹកចិត្តសម្រាប់សហគ្រាសធុន តូច និងមធ្យមដល់ពាណិជ្ជករ អាជីវករ និងសេវាករនៅក្នុងខេត្តបន្ទាយមានជ័យ។

(Banteay Meanchey): On Friday, 27 October 2023, at Banteay Meanchey Provincial Meeting Hall, His Excellency Mao Thora, Secretary of State of the Ministry of Commerce, highly representative of Her Excellency Cham Nimul, chaired a workshop on “Understanding Business, Reducing Legal Challenges”, in collaboration with the Cambodian Chamber of Commerce and the Cambodian Business Development Center. The purpose of this workshop is to disseminate legal knowledge related to business and incentive policies for small and medium enterprises to companies and enterprises in Banteay Meanchey province.

https://s2.moc.gov.kh/mocspace/mocspace_1698552119431.jpg
https://s2.moc.gov.kh/mocspace/mocspace_1698552119652.jpg
https://s2.moc.gov.kh/mocspace/mocspace_1698552131253.jpg
https://s2.moc.gov.kh/mocspace/mocspace_1698552131440.jpg
https://s2.moc.gov.kh/mocspace/mocspace_1698552131306.jpg
https://s2.moc.gov.kh/mocspace/mocspace_1698552137237.jpg
https://s2.moc.gov.kh/mocspace/mocspace_1698552142234.jpg