សិក្ខាសាលាស្ដីពី ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា នៅខេត្តព្រះសីហនុ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ព្រះសីហនុ)៖ នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តំណាងឯកឧត្ដម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជកម្ជ និងលោក មីន កុម្ភៈ អភិបាលរងខេត្ដព្រះសីហនុ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា ដែលរៀបចំឡើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្ដព្រះសីហនុ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីរដ្ឋបាលក្រុងស្រុក មន្ទីរ/អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្ត ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ អាជីវករ និងនិស្សិតជាច្រើនរូប ដោយមានវាគ្មិនមកពីនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជីអេស១កម្ពុជា នៃសភាពាណិជ្ជកម្មកម្ពុជា និងសហគមន៍ឆកសមុទ្រស្ត្រីស្ទឹងហាវ ព្រមទាំងមានការបង្ហាញផលិតផលសក្តានុពលខេត្តព្រះសីហនុមួយចំនួនផងដែរ។ សិក្ខាសាលារៀបចំឡើងដើម្បីចងក្រងអត្តសញ្ញាណ និងទិន្នន័យផលិតផលសក្តានុពល និងផលិតផលប្រចាំតំបន់ ដែលផលិតនៅតាមបណ្តារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយជំរុញផលិតផលសក្តានុពល និងផលិតផលប្រចាំតំបន់ចូលក្នុងទីផ្សារ និងជាស្ពានសម្រាប់តភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងផលិតករកម្ពុជាជាមួយធុរជន អ្នកនាំចេញ និងពាណិជ្ជករអន្តរជាតិ ដែលមានបំណងស្វែងរកផលិតផលកម្ពុជាសម្រាប់កិច្ចការពាណិជ្ជកម្ម៕

Workshop on Identification and Promotion of Potential Cambodian Products in Preah Sihanouk Province

(Preah Sihanouk): On Friday, 27 October 2023, Mr. TAN Yuvaroath, Deputy Director General of the General Directorate of Trade Promotion, on behalf of His Excellency Kao Kosal, Royal Government of Cambodia, in charge of the Director General of the General Directorate of Trade Promotion, Ministry of Commerce and Mr. MIN Kumpheak, Deputy Governor of Preah Sihanouk Province, attended a workshop on Identifying and Promoting Cambodian Potential Products at the Preah Sihanouk Provincial Department of Commerce.

The workshop was attended by municipal administrations, relevant departments and institutions sectors, Cambodia Chamber of Commerce, provincial chambers of commerce, companies, enterprises, communities, associations, producers, traders, and students.

The workshop invited speakers from the Department of Market Development, General Directorate of Trade Promotion, Department of Plant Protection Sanitary and Phytosanitary of the General Department of Agriculture, Ministry of Agriculture, Forestry and Fisheries, Cambodia Chamber of Commerce (GS1), Stueng Hav Women’s Bay Community, as well as showcasing by the producers of potential products in Preah Sihanouk Province.

The purposes of the workshop are to compile the identity and data of potential products and regional products produced in the capital and provinces of Cambodia and to widely promote potential products and regional products into the market and to facilitate connectivity between Cambodian producers and businessmen, exporters, and international traders who want to find Cambodian products for trade.

https://s2.moc.gov.kh/mocspace/mocspace_1698549412457.jpg
https://s2.moc.gov.kh/mocspace/mocspace_1698549423920.jpg
https://s2.moc.gov.kh/mocspace/mocspace_1698549423893.jpg
https://s2.moc.gov.kh/mocspace/mocspace_1698549423694.jpg
https://s2.moc.gov.kh/mocspace/mocspace_1698549423808.jpg
https://s2.moc.gov.kh/mocspace/mocspace_1698549437506.jpg
https://s2.moc.gov.kh/mocspace/mocspace_1698549437331.jpg
https://s2.moc.gov.kh/mocspace/mocspace_1698549437145.jpg
https://s2.moc.gov.kh/mocspace/mocspace_1698549447357.jpg
https://s2.moc.gov.kh/mocspace/mocspace_1698549447174.jpg
https://s2.moc.gov.kh/mocspace/mocspace_1698549447214.jpg