សេចក្តីជូនដំណឹងស្ដីពី៖​ ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន លើកទី៦ ”The 6th China International Import Expo(CIIE)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សេចក្តីជូនដំណឹង

image

ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងផលិតករទាំងអស់ ដែលកំពុងធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់ ចំនួន៥លើក រួចមកហើយកាលពីពេលកន្លងទៅ ក្រសួងពាណិជ្ជកម្ម នឹងបន្តដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅរៀបចំចូលរួម ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន លើកទី៦ ”The 6th China International Import Expo(CIIE)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិន និងជាវេទិកាធុរកិច្ចដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបតិ្តជាអន្តរជាតិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងការទូតរវាងបណ្តាប្រទេសចូលរួមទាំងអស់ ជាមួយប្រទេសចិន។ ក្នុងឱកាសនេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញបណ្តាធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែលមានបំណងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ និង/ឬមានបំណងតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មឡើងវិញជាមួយពាណិជ្ជករចិន និងអន្តរជាតិ សូមរៀបចំដាក់ពាក្យចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មខាងលើ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ជាកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ ០១៦ ៤១៦ ៨២៥/ ០៨៦ ៣៣៣ ៩៣៣ អ៊ីម៉ែល៖ [email protected] /[email protected]៕ សូមអរគុណ!

ANNOUNCEMENT៖​ On behalf of the Inter-Ministerial Committee for Participate in the World Expositions and International Trade Fair, the Ministry of Commerce has a great honor to inform to all Cambodian businessmen, entrepreneurs, investors and producers who is currently doing business in Cambodia that with the consequent successfully participation for 5 sessions in row the Ministry of Commerce is continuing to lead a trade delegation to participate “The 6th China International Import Expo (CIIE)” to be held physical from 5-10 November 2023 in Shanghai city, People's Republic of China.

The China International Import Expo (CIIE) is one of China's major trade events and became a significant business platform for international cooperation in the fields of economy, trade, investment and diplomatic relations between China and all participating countries. In this auspiouse occasion the Ministry of Commerce cordially of inviting all businessmen, entrepreneurs, investors and producers who wish to seeking for new business partners or/an re-connection with Chinese business partners shall register at the Ministry of Commerce from now until 15 June 2023.

For more information, please contact the Department of Exhibition Affairs, General Department of Trade Promotion of the Ministry of Commerce at Lot 19-61, Russian Federation Blvd., Phum TeuK Thla, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia. Contact No.: 016 416 825 / 086 333 933 Email: [email protected] / [email protected]. THANK YOU!

https://s2.moc.gov.kh/mocspace/mocspace_1686020856777.jpg
https://s2.moc.gov.kh/mocspace/mocspace_1686020857070.jpg
https://s2.moc.gov.kh/mocspace/mocspace_1686020856489.jpg