ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡដ្ឋានលើទឹក ក្នុងក្រុងកំពត ខេត្តកំពត

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន:

image

(ខេត្តកំពត)៖ ក្នុងនាម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា, នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួត ថ្ងៃចុងក្រោយលើប្រភេទវិញ្ញាសាចម្ងាយ ៨០០ម៉ែត្រ និងបិទការប្រកួតទាំងស្រុង លើការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡដ្ឋានលើទឹក ក្នុងក្រុងកំពត ខេត្តកំពត ដែលត្រូវបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពត, ឯកឧត្តមអភិបាល នៃគណៈអភិបាល ខេត្តកំពត, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ ព្រមទាំងទស្សនិកជនជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសម្ដែងនូវការអបអរសាទរចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលទទួលបានជ័យលាភីពីការប្រកួតដ៏ស្វិតស្វាញនេះ ព្រមទាំងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ «គណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សហការជាមួយ រដ្ឋបាលខេត្តកំពត បញ្ជាការរដ្ឋានកងទ័ពជើងទឹក និងមន្ទីរ-អង្គភាពនានាជុំវិញខេត្តទាំងអស់» ដែលបានខិតខំរៀបចំកម្មវិធីប្រកួតកីឡាទូកប្រពៃ ណីខ្នាតអន្តរជាតិ “ទូកនាគ” ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពអធិកអធម និងមហោឡារឹក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យត្រចះត្រចង់គួរជាទីមោទកៈ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្រ្តរបស់កម្ពុជា បន្ទាប់ពីខកខានអស់រយៈពេលជាង ៦៤ឆ្នាំមក ដោយបញ្ហាសង្រ្គាមដ៏រ៉ាំរ៉ៃ ពុំមានសុខសន្តិភាពពេញលេញ។ ហេតុដូច្នេះហើយទើបគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ បានសម្រេចជ្រើសរើសពាក្យស្លោកប្រកបដោយអត្ថន័យជ្រាលជ្រៅថា “កីឡារស់ក្នុងសន្តិភាព” ។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នៅក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» ដែលបាននាំឱ្យប្រទេសកម្ពុជា ទទួលបាននូវការឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយត្រូវបានមជ្ឈដ្ឋានអន្តរជាតិទទួលស្គាល់ពីការផ្លាស់ប្ដូរជាវិជ្ជមាន ទាំងទិដ្ឋភាព នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានេះផងដែរ ក៏បានរួមចំណែកបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ការធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច និងការទទួលបានទំនុកចិត្ត ពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (32nd SEA Games, 2023 ) នៅឆ្នាំ២០២៣ នាពេលនេះ។ បើគ្មានសន្តិភាពទេ នោះយើងក៍មិនអាចរៀបចំព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តដ៏សំខាន់នេះបានឡើយ ហេតុនេះហើយយើងទាំងអស់គ្នាត្រូវខិតខំថែរក្សារ និងការពារសន្តិភាព ឱ្យបានជាដាច់ខាត។ យើងសូមដឹងគុណ និងអរគុណ “សន្តិភាព” ជាពិសេសគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក មគ្គុទេសក៍ឯក ជាប្រតិបត្តិករនៃនយោបាយ ឈ្នះ ឈ្នះ និងជាបិតានៃសន្តិភាព។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះគណៈប្រតិភូដឹកនាំ ក្រុមកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” តាមបណ្តាប្រទេស អាស៊ីអាគ្នេយ៍ ដែលបានដឹកនាំកីឡាករ-កីឡាការិនីរបស់ខ្លួនមកចូលរួមប្រកួតនាពេលនេះ គឺជាឱកាសដ៏ល្អ និងការបង្រួបបង្រួមប្រជាជាតិ អាស៊ីអាគ្នេយ៍ ក្នុងការកសាងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ផលប្រយោជន៍រួម តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ និងការយល់ដឹងរវាងគ្នាទៅវិញទៅមក។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ដល់មន្រ្តីបច្ចេកទេសជាតិ និងអន្តរជាតិ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការកាត់សេចក្តី ជូនដល់កីឡាករ-កីឡាការិនី ដោយភាពយុតិ្តធម៌ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងភាពទទួលខុសត្រូវខ្ពស់ ធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក។

សូមបញ្ជាក់ថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ មានវិញ្ញាសាសរុបចំនួន១៣ ហើយកីឡាករ កីឡាការិនី កម្ពុជាយើងទទួលបានមេដាយសរុបចំនួន ៨គ្រឿង ក្នុងនោះរួមមាន៖- មេដាយមាស ចំនួន ០២គ្រឿង លើវិញ្ញាសា បុរស ៥នាក់ សម្រាប់ចម្ងាយ ៥០០ម៉ែត្រ និង ៨០០ម៉ែត្រ- មេដាយប្រាក់ ចំនួន ០២គ្រឿង លើវិញ្ញាសា នារី ៣នាក់ អាយុក្រោម២៤ សម្រាប់ចម្ងាយ ២៥០ម៉ែត្រ និងបុរស៥នាក់ អាយុក្រោម២៤ ចម្ងាយ ២៥០ម៉ែត្

រ- មេដាយសំរិទ្ធ ចំនួន ០៤គ្រឿង លើវិញ្ញាសា ចំរុះបុរសនារី ១២នាក់ អាយុក្រោម២៤ សម្រាប់ចម្ងាយ ៥០០ម៉ែត្រ, វិញ្ញាសាចំរុះបុរសនារី ១២នាក់ មិនកំណត់អាយុ ចម្ងាយ ៨០០ម៉ែត្រ, វិញ្ញាសាបុរស១២នាក់ អាយុក្រោម២៤ ចម្ងាយ ៥០០ម៉ែត្រ និងវិញ្ញាសាបុរស១២នាក់ មិនកំណត់អាយុ ចម្ងាយ ៨០០ម៉ែត្

របន្ទាប់ពីបញ្ចប់ការប្រកួតគ្រប់វិញ្ញាសា ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញបំពាក់មេដាយជូនដល់កីឡាករ-កីឡាការិនីដែលទទួលបានជ័យលាភី និងបានចូលរួមជាអធិបតីក្នុងពិធីជប់លៀង ដែលរៀបចំដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដើម្បីអបអរសាទរ ជូនដល់ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ជាតិ និងអន្តរជាតិ ប្រកដោយភាពរីករាយ និងស្និតស្នាលបំផុត។ ព្រមជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៍បានប្រគល់ប័ណ្ណថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តកំពត បញ្ជាការដ្ឋានកងទ័ពជើងទឹក ប្រធានជនបង្គោលស័្មគ្រចិត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានា ព្រមទាំងជូនវត្ថុអនុស្សាវរីយ៍មន្ត្រីគណៈកម្មការបច្ចេកទេសទាំងជាតិ និងអន្តរជាតិទាំងអស់ដែលបានចូលរួមតាមដានពិនិត្យវាយតម្លៃ និងកាត់សេចក្តីប្រកបដោយភាពយុត្តិធម៌ត្រឹមត្រូវ លើការប្រកួតតាំងពីថ្ងៃចាប់ផ្តើមដំបូង រហូតដល់ថ្ងៃបញ្ចប់៕

https://s2.moc.gov.kh/mocspace/mocspace_1684375791897.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375791841.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375791806.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792011.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375791975.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792092.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792448.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792261.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792350.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792188.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792356.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792255.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792823.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792293.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792745.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792876.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792890.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792757.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792716.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792857.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792481.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792459.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792497.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375793034.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792909.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375793104.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792418.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792407.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792598.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792602.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792678.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792871.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792696.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792485.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792882.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792780.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375793096.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792512.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792672.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792802.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375793047.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792886.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792740.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792689.jpg
https://s2.moc.gov.kh/mocspace/mocspace_1684375792866.jpg