សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំ ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម​ដែលនឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃ​ទី​០១-០៥​ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណ​ផ្សារគំរូ​ព្រំដែន​កម្ពុជា (ផ្សារដារ) ដែលមានទីតាំងស្ថិតនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សេចក្តីជូនដំណឹង

image

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស​សូមជម្រាបជូនដំណឹង​ដល់លោក លោកស្រីជាអាជីវករ ផលិតករ ពាណិជ្ជករ សមាគមអាជីវកម្ម និង​សាធារណជនទូទៅឱ្យបានជ្រាបថា ដើម្បីលើកស្ទួយផលិតផលខ្មែរដែលកសិករ ផលិតករកម្ពុជា ផលិតបាន​នៅតាម​មូលដ្ឋានឱ្យមានការ ទទួលស្គាល់កាន់តែទូលំទូលាយ និងដើម្បីជំរុញសកម្មភាពអាជីវកម្មនៅ​ផ្សារគំរូ​ព្រំដែនកម្ពុជា(​ផ្សារដារ) ដែលរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងហើយឱ្យមានសកម្មភាពអាជីវកម្ម ផុលផុស ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ មន្ទីរ​ពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម ​រដ្ឋបាល ខេត្តត្បូងឃ្មុំ និងវិស័យឯកជន នឹងរៀបចំ ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម​ដែលនឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃ​ទី​០១-០៥​ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណ​ផ្សារគំរូ​ព្រំដែន​កម្ពុជា (ផ្សារដារ) ដែលមានទីតាំងស្ថិតនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ​

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលដល់ ការរៀបចំ ព្រឹត្តិការណ៍នេះ សូមអញ្ជើញ លោក-ស្រីជាអាជីវករ ផលិតករ ពាណិជ្ជករ សមាគមអាជីវកម្ម និង​សាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់​ចូលរួម​ក្នុងព្រឹត្តិការណ៍ ពិព័រណ៍ផ្សារណាត់​មិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០២៣ ឬមាន​គម្រោង​ពិភាក្សារការងារផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​ដៃគូក្រុមហ៊ុនមកពីប្រទេសវៀតណាម សូមអញ្ជើញបំពេញបែបបទចូលរួមឱ្យបានមុនថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ជាកំណត់។

​សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញ ពាណិជ្ជកម្ម ដែល មានទីតាំងស្ថិតនៅជាន់ទីពីរ​នៃអគារទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូត៍លេខ១៩-៦១ មហាវិថី​សហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ត្បូងឃ្មុំ។​

ទូរស័ព្ទទាក់ទង៖​០៧៧​​ ៣៣៩​ ៤៣៩ / ០៧៧ ៣៣២ ២៣៣ / ០១២ ២១៨ ៥៨៨ អាសយដ្ឋានអ៊ីម៉ែល៖ ​[email protected][email protected] សូ ម អ រ គុ ណ !

https://s2.moc.gov.kh/mocspace/mocspace_1683863554651.jpg