អបអរសាទរកីឡាករកម្ពុជា🇰🇭 ឃីម ម៉េងឡុង ដណ្ដើមបានមេដាយចំនួនពីរគ្រឿងជូនជាតិ ក្នុងការប្រកួតវិញ្ញាសាកង់ភ្នំបុរស (XCO) និង (XCE) នៅតំបន់ឧទ្យាជាតិភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(សៀមរាប)៖ កាលពីថ្ងៃទី៦ និងទី៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសនៃការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោក ឃឹម ម៉េងឡុង ជាកីឡាករផ្នែកកង់ភ្នំនៃសហព័ន្ធខ្មែរកីឡាទោចក្រយានកម្ពុជា ដណ្ដើមបានមេដាយចំនួនពីរគ្រឿងជូនជាតិមាតុភូមិ គឺមេដាយសំរិទ្ធ ១គ្រឿង ក្នុងវិញ្ញាសារប្រណាំងកង់ភ្នំ Cross Country Olympic (XCO) ផ្នែកបុរស ចម្ងាយ ៥០០ម៉ែត្រ និងមេដាយប្រាក់ ១គ្រឿង ក្នុងវិញ្ញាសារប្រណាំងកង់ភ្នំ Cross Country Elimination (XCE) ផ្នែកបុរស ចម្ងាយ ៥០០ម៉ែត្រ។

ពិធីប្រកួតនេះ ត្រូវបានរៀបចំឡើងនៅតំបន់ឧទ្យាជាតិភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ជាមួយនឹង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរកីឡាទោចក្រយាន, ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តសៀមរាប, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ, មន្ត្រីគណៈកម្មការបច្ចេកទេសជាតិ និងអន្តរជាតិ, ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងបងប្អូនអ្នកសារព័ត៌មានជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានសហព័ន្ធ បានសំដែងនូវការអបអរសាទរចំពោះកីឡាករ ឃឹម ម៉េងឡុង ដែលទទួលបានមេដាយរហូតដល់ទៅពីរគ្រឿងជូនជាតិមាតុភូមិ លើវិញ្ញាសាកង់ភ្នំ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះនាពេលនេះ។

ឯកឧត្តមអនុប្រធានប្រតិបត្តិ បន្តថា នៅក្នុងការប្រកួតរយៈពេលបីថ្ងៃនេះ កីឡាករ-កីឡាការិនីទាំងអស់ បានខិតខំពីអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី បញ្ចេញអស់សមត្ថភាព ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងយុត្តិធម៌ ដើម្បីដណ្តើមជ័យជំនះ។ ជាការកត់សម្គាល់ឃើញថា ព្រឹត្តិការណ៍ប្រកួតជាប្រវត្តិសាស្ត្រនេះ កីឡាករ-កីឡាការិនីយើង ពិតជាធ្វើបានល្អប្រសើរ ដោយទទួលបានមេដាយ សំរិទ្ធ១ និងមេដាយប្រាក់១ ដែលដណ្តើមបានដោយកីឡាករ ឃឹម ម៉េងឡុង លើវិញ្ញាសាកង់ភ្នំ (XCO) និង (XCE) ហើយនេះជាមោទកភាពរបស់កម្ពុជាដែលពុំធ្លាប់មានទាល់តែសោះ ក្នុងរយៈពេលជាង៦៤ឆ្នាំកន្លងទៅនេះ។

ក្នុងនាមជាតំណាងរបស់ ឯកឧត្តមប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកីឡាទោចក្រយាន ឯកឧត្តម កឹម សុខុន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ លោកអគ្គលេខាធិការ លោកគ្រូបង្វឹក ព្រមទាំងក្មួយៗជាកីឡាករ-កីឡាការិនី នៃសហព័ន្ធខ្មែរកីឡាទោចក្រយាន និងបានជម្រុញលើកទឹកចិត្ត ឱ្យមានការខិតខំព្យាយាមបន្ថែមទៀត ជាពិសេសគឺយកចិត្តទុកដាក់ថែរក្សាសុខភាព ដើម្បីដណ្តើមជ័យជំនះក្នុងការប្រកួតលើវិញ្ញាសាកង់គក់នាពេលខាងមុខនេះឱ្យខាងតែបាន។

តាមការបញ្ជាក់របស់ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានឱ្យដឹងផងដែរថា សម្រាប់ការប្រកួតវិញ្ញាសាកង់នេះ យើងបានរៀបចំធ្វើការប្រកួតជា ២ផ្នែក គឺ ទី១. វិញ្ញាសាកង់ភ្នំ (Mountain Bike) រៀបចំប្រកួតនៅជើងភ្នំគូលេន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានរយៈពេលបីថ្ងៃ គឺពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ និង ទី២. គឺវិញ្ញាសាកង់គក់ (Road Bike) ដែលនឹងរៀបចំឡើងនៅជុំវិញបរិវេណក្រុងអង្គរ មានរយៈពេលបីថ្ងៃដែរ គឺពីថ្ងៃទី១១ ដល់ទី១៣ ខែឧសភា ឆ្នាំ២០២៣។

សូមជម្រាបជូនថា ការប្រកួតកីឡាទោចក្រយាន ក្នុងព្រឹតិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ មានកីឡាករ កីឡាការិនីចំនួន ៨ប្រទេស មកចូលរួម ហើយបើគិតរួមទាំងកម្ពុជា គឺមានចំនួន ៩ប្រទេស ដែលសរុបទាំងប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់មាន ចំនួន ៣០៤នាក់ ក្នុងនោះមាន៖១-ប្រទេស កម្ពុជា ១៨នាក់២-ប្រទេស ថៃ ៤៦នាក់៣-ប្រទេស ហ្វីលីពីន ៤២នាក់ ៤-ប្រទេស ឥណ្ឌូនេស៊ី ៤៨នាក់ ៥-ប្រទេសវៀតណាម ៣៦នាក់ ៦-ប្រទេស ម៉ាឡេស៊ី ៣៦នាក់៧-ប្រទេស សឹង្ហបុរី ៤៨នាក់៨-ប្រទេស ឡាវ ១៤នាក់៩-ប្រទេស ទីម័រ ១៦នាក់

ចំពោះវិញ្ញាសាប្រកួតសរុបទាំងអស់មានចំនួន ៩វិញ្ញាសា ព្រមទាំងមានមន្ត្រីបច្ចេកទេសថ្នាក់ជាតិ(NTO) ចំនួន៤៨នាក់ និងមន្ត្រីបច្ចេកទេសថ្នាក់អន្តរជាតិ(ITO) ចំនួន ៦នាក់ ដែលបានអញ្ជើញមកធ្វើការពិនិត្យវាយតម្លៃ និងកាត់សេចក្តីយ៉ាងត្រឹមត្រូវ៕

https://s2.moc.gov.kh/mocspace/mocspace_1683710494565.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495397.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495227.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495612.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495603.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495582.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495718.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495447.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495438.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495241.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495122.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495868.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495619.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495537.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495877.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495297.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495035.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710494947.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710494985.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710494969.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495268.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495451.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495274.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495232.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495408.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495464.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495471.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495484.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495177.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495284.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495659.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495797.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495442.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495459.jpg
https://s2.moc.gov.kh/mocspace/mocspace_1683710495590.jpg