សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍ឧស្សាហកម្មម្ហូបអាហារអន្តរជាតិលើកទី៥”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សេចក្តីជូនដំណឹង

image

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក-លោស្រី ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅឲ្យបានជ្រាបថា៖ ក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្ម Ptak Warsaw Expo នៃប្រទេសប៉ូឡូញ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញកម្ពុជាចូលរួមព្រឹត្តិការណ៍ពិព័រណ៍ចំនួន០២ តាមកាលបរិច្ឆេទដូចខាងក្រោម៖

១. “ពិព័រណ៍ឧស្សាហកម្មម្ហូបអាហារអន្តរជាតិលើកទី៥” (The 5th Edition of the Warsaw Food Expo-International Food Industry Fair) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៨ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងវ៉ាសូវី សាធារណៈប៉ូឡូញ ផ្តោតសំខាន់លើឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ។

២. “ពិព័រណ៍ទេសចរណ៍អន្តរជាតិ លើកទី២៩” (The 29th Edition International Travel Show) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងវ៉ាសូវី សាធារណៈប៉ូឡូញ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរទេសចរណ៍ទ្វេភាគី និងជូនព័ត៌មានដល់អ្នកទេសចរណ៍ប៉ូឡូញ និងបរទេស ពីគោលដៅទេសចរណ៍ថ្មីក្នុងពិភពលោក។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួល សូមជម្រាបជូនដំណឹងដល់លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមស្វែងរកកាលានុវត្តភាពនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ឬមានបំណងស្វែងរកដៃគូពាណិជ្ជកម្មជាអន្តរជាតិ ក្នុងព្រឹត្តិការណ៍ខាងលើ សូមទាក់ទងចុះឈ្មោះចូលរួមដោយផ្ទាល់ទៅគណៈកម្មការរៀបចំពិព័រណ៍តាមរយៈលោកស្រី Ayse Abaci លេខទូរស័ព្ទ ៤៨-៥១៧-១៣៨៥១១ និងអ៊ីម៉ែល [email protected] ឬ ទំនាក់ទំនងនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ជាកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមន្រ្តីសម្របសម្រួលលោក សាន ភិរុណ តាមរយៈទូរស័ព្ទលេខ ០៨៩ ៩១១ ១០១ និងអ៊ីម៉ែល [email protected] ។សូមអរគុណ!

ANNOUNCEMENT៖ The Ministry of Commerce of the Kingdom of Cambodia has the honor to inform Businessmen and the public that Board of Directors of Ptak Warsaw Expo of Poland via Ministry of Foreign Affairs and International Cooperation of Cambodia has invited Cambodian participants to attend the two events schedule as follow:

1.“The 5th Edition of the Warsaw Food Expo-International Food Industry Fair” which will be held between 16-18 May,2023 in Warsaw, Republic of Poland aims to provide exposure on the food and beverages industry of the exhibiting countries

2. “The 29th Edition of the TT Warsaw-International Travel Show” will take place 23-25 November, 2023 in Warsaw, Republic of Poland aims to enhance bilateral exchange and inform potential travelers from Poland and oversea of a wider range of tourist destinations.

The Ministry of Commerce as a facilitator would like to inform and announce in public as well as would like to invite all businessmen of which their business related to the above subjects and pay their interest in participating in the aforementioned events, please contact directly to the organizing committee, Mrs. Ayse Abaci via tel: 48-517-138511 / email: [email protected] or should you contact the Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce via address Lot 19-61, Russian Federation Blvd, Phum Teuk Thla, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia no latter then 1st May 2023. The official in charge Mr. San Phirun, Tel: +855-89 911 101 at email: [email protected] Thank You!

https://s2.moc.gov.kh/mocspace/mocspace_1682669000535.jpg
https://s2.moc.gov.kh/mocspace/mocspace_1682669000029.jpg