សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំ​ “ពិព័រណ៍ផលិតផលកាហ្វេអន្តរជាតិសេអ៊ូលលើកទី២២”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សេចក្តីជូនដំណឹង

image

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងសាធារណៈជនទូទៅ ដែលកំពុងធ្វើធុរកិច្ចក្នុងវិស័យ អាហារ និងភេសជ្ជៈឲ្យបានជ្រាបថា៖ គណៈកម្មការរៀបចំពិព័រណ៍ផលិតផលកាហ្វេអន្តរជាតិនៃប្រទេសកូរ៉េ នឹងបន្តរៀបចំ​ “ពិព័រណ៍ផលិតផលកាហ្វេអន្តរជាតិសេអ៊ូលលើកទី២២” (The 22nd Seoul International Cafe Show) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ។ ពិព័រណ៍នេះផ្តោតសំខាន់លើការធ្វើជំនួញ និងផ្សព្វផ្សាយផលិតផលកាហ្វេ ម៉ាស៊ីនលីងកាហ្វេ ម៉ាស៊ីនឆុងកាហ្វេ តែ នំ បង្អែម ការ៉េម សូកូឡា សម្ភារៈផ្ទះបាយ និងសេវាកម្មចំណីអាហារ និងភេសជ្ជៈគ្រប់ប្រភេទ។ គណៈកម្មការរៀបចំពិព័រណ៍បានបែងចែកតម្លៃស្តង់ជាពីរប្រភេទគឺ ទីតាំងទំនេរ​ទំហំ ៣ម៉ែត្រ X ៣ម៉ែត្រ (Raw Space) មានតម្លៃ ២៩០០ដុល្លា និងស្តង់ធម្មតា (Shell Stand) មានទំហំ ៣ម៉ែត្រ X ៣ម៉ែត្រ មានតម្លៃ ៣៣០០ដុល្លា។

​ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួល សូមអញ្ជើញ លោក-លោកស្រី​ដែលជាម្ចាស់ក្រុមហ៊ុន​​​សហគ្រាស និងសាធារណៈជនទូទៅដែលមានចំ​ណាប់​អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ ដើម្បីស្វែងរកកាលានុវត្តភាពនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ឬមានបំណងស្វែងរកដៃគូពាណិជ្ជកម្ម ជាអន្តរជាតិ សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិ​ជ្ជ​​​​​​​កម្ម​​​នៃ​ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ជាកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមន្រ្តីសម្របសម្រួលលោក សាន ភិរុណ ទូរស័ព្ទលេខ ០៨៩ ៩១១ ១០១ ឬអ៊ីម៉ែល​​ [email protected] ឬអាចទាក់ទងដោយផ្ទាល់ទៅលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំពិព័រណ៍តាមរយៈ​ទូរស័ព្ទលេខ ៨២-២-៦០០០-៦៦៩៩, អ៊ីម៉ែល [email protected] និងស្វែងរកព័ត៌មានលំអិតក្នុងគេហទំព័រ www.wclforum.org ។ សូមអរគុណ!

ANNOUNCEMENT ៖ The Ministry of Commerce of the Kingdom of Cambodia has the honor to inform Businessmen, Ladies and Gentlemen and the public who is currently doing business in the coffee, foods and beverages industry that the Korean International Coffee Show Organizer is going to organize “The 22nd Seoul International Café Show” Schedule from November 08th-11th, 2023 at COEX Convention Center, Seoul, South Korea. The main exhibition items are mostly focusing on Coffee, Coffee machinery and equipment’s, Tea and Snacks, Chocolate and ices cream, Foods & Beverages and Kitchen appliances…etc. The booth rental for raw space 3m x 3m is US$ 2900 and Shell standard booth is US$ 3300/booth.

The Ministry of Commerce act as a facilitator is please to inform in public as well as would like to invite Businessmen, Ladies and Gentlemen of which their business related to the above subject and pay their interests to participate with the aforementioned event, please contact the Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce via address Lot 19-61, Russian Federation Blvd, Phum Teuk Thla, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia no latter then 30th June 2023. Please contact the official in charge Mr. San Phirun via Tel: +855-89 911 101 / email: [email protected] or should you contact directly to organizing committee via Tel: 82-2-6000 6699 / e-mail: [email protected] website: www.wclforum.org Thank You!

https://s2.moc.gov.kh/mocspace/mocspace_1682483355506.jpg
https://s2.moc.gov.kh/mocspace/mocspace_1682483355216.jpg