(ទីក្រុងឡុងដ៍ និងទីក្រុងប៊ើមីងហ៊ែម)៖ នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ និងទីក្រុងប៊ើមិនហែម នៃចក្រភពអង់គ្លេស ក្នុងគោលបំណងដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ និងព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន និងវិនិយោគិនអង់គ្លេស។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស ដើម្បីជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចខាងលើ។
ជាមួយគ្នានេះ លោកជំទាវឯកអគ្គរាជទូត បានសម្តែងនូវទឹកចិត្តរីករាយ និងគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅចក្រភពអង់គ្លេស ដើម្បីជំរុញធុរជន វិនិយោគិនអង់គ្លេស មកធ្វើធុរកិច្ច និងបណ្តាក់ទុននៅកម្ពុជា ក៍ដូចជាជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសឱ្យមានការកើនឡើងជាបន្តបន្ទាប់នាពេលអនាគតខាងមុខ។
---
His Excellency Seang Thay, Secretary of State of the Ministry of Commerce, led a delegation of the Ministry of Commerce to check the location for establishing the Cambodian Private Commercial Center in the United Kingdom
...
(London and Birmingham): On 11–13 June 2025, His Excellency Seang Thay, Secretary of State of the Ministry of Commerce, led a Ministry of Commerce delegation to check locations for establishing a Cambodian Private Commercial Centre in the United Kingdom. The aim was to display and promote Cambodian products and information about Cambodian trade, investment, tourism, and culture to British businessmen and investors.
On that occasion, His Excellency Secretary of State met with Her Excellency Tuot Panha, Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia to the United Kingdom, to discuss the purpose of the visit.
Her Excellency the Ambassador expressed her pleasure and support for establishing the Cambodian Private Commercial Centre in the United Kingdom to encourage British businessmen and investors to conduct business and invest in Cambodia, and to promote the growth of trade between Cambodia and the United Kingdom for continued future growth.




