(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Patricio Powell ឯកអគ្គរដ្ឋទូតស៊ីលីប្រចាំកម្ពុជា។
នាឱកាសនៃជំនួបសម្ដែងការគួរសមនេះភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពីការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស៊ីលីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
(Phnom Penh) On Friday afternoon, 13 June 2025, at the Ministry of Commerce, Kingdom of Cambodia, His Excellency LONG Kemvichet, Director General of the General Department of International Trade, received a courtesy call from His Excellency Patricio Powell, Ambassador of the Republic of Chile to the Kingdom of Cambodia.
During the courtesy call both sides exchanged views to strengthen bilateral trade and investment and to further deepen cooperation between Cambodia and Chile.




