ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយ ឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេច បានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី១ ជាមួយតំណាងគម្រោង EU-German GATE និង EU-German CAPSAF ដើម្បីពិនិត្យ ពិភាក្សាលើការចាប់ផ្តើមដំណើរក្នុងការរៀបចំកសាងគោលនយោបាយម្រេចកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយ ឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេច បានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី១ ជាមួយតំណាងគម្រោង EU-German GATE និង EU-German CAPSAF ដើម្បីពិនិត្យ ពិភាក្សាលើការចាប់ផ្តើមដំណើរក្នុងការរៀបចំកសាងគោលនយោបាយម្រេចកម្ពុជា។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង (១)ពិនិត្យ ពិភាក្សាលើនិតីវិធី និងដំណើរការនៃការរៀបចំ

កសាងគោលនយោបាយម្រេចកម្ពុជា ជាពិសេសការរៀបចំផែនការសកម្មភាពនិងក្របខណ្ឌពេលវេលា (Time Frame) និង (២)ពិភាក្សា និងផ្លាស់ប្តូរយោបល់លើយន្តការនានាក្នុងការជំរុញអភិវឌ្ឍន៍វិស័យម្រេចកម្ពុជា។

សូមជម្រាបជូនផងដែរថា ការរៀបចំគោលនយោបាយម្រេចកម្ពុជា មានគោលបំណងក្នុងការពង្រឹងនិងជំរុញនិរន្តរភាពការអភិវឌ្ឍខ្សែច្រវាក់តម្លៃក្នុងវិស័យម្រេច និងជាពិសេសគឺសំដៅជំរុញការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលមានលក្ខណៈប្រកួតប្រជែង និងទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ។

https://s2.moc.gov.kh/mocspace/mocspace_1750140744643.jpg
https://s2.moc.gov.kh/mocspace/mocspace_1750140745191.jpg
https://s2.moc.gov.kh/mocspace/mocspace_1750140744764.jpg
https://s2.moc.gov.kh/mocspace/mocspace_1750140744641.jpg
https://s2.moc.gov.kh/mocspace/mocspace_1750140744228.jpg