(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធព្រឹត្តការណ៍ "សួស្ដីឥណ្ឌូនេស៊ី ២០២៥" ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងភ្នំពេញ។
ព្រឹត្តការណ៍នេះមានគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេសផ្ដល់ឱកាសដល់វិស័យឯកជនក្នុងការចែករំលែកចំណេះដឹង ស្ដីពីអាជីវកម្ម ការវិនិយោគ និងផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក។
---
(Phnom Penh): On the morning Saturday, 14 June 2025, at the Koh Pich Convention and Exhibition Center, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce, and High Representative of Her Excellency CHAM Nimul, Minister of Commerce, presided over the “Sousdey Indonesia 2025” event organized by the Embassy of the Republic of Indonesia in Phnom Penh.
The event aims to strengthen trade relations and cooperation between Cambodia and Indonesia, especially by providing opportunities for the private sector to share knowledge on business, investment, and cultural exchange.







