ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាជាមួយ លោក Frew Behabtu នាយកមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម ប្រចាំនៅកម្ពុជា (IFAD) ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកយន្តការសម្របសម្រួលជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តគម្រោងក្រោមការប្រើប្រាស់មូលនិធិរបស់ IFAD

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាជាមួយ លោក Frew Behabtu នាយកមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម ប្រចាំនៅកម្ពុជា (IFAD) ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកយន្តការសម្របសម្រួលជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តគម្រោងក្រោមការប្រើប្រាស់មូលនិធិរបស់ IFAD។

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ IFAD ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា តាមរយៈការអនុវត្តគម្រោងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)។

---

(Phnom Penh): On the morning of Thursday, 12 June2025, at the Ministry of Commerce, His Excellency OUM Kosal, Undersecretary of State of the Ministry of Commerce, led the Department of International Cooperation's director and technical officials in a bilateral meeting with Mr. Frew Behabtu, International Fund for Agricultural Development (IFAD) Country Director in Cambodia. The aim was to strengthen cooperation and identify coordination mechanisms with the Ministry of Commerce for implementing projects using IFAD funds.

During the meeting, His Excellency Undersecretary of State thanked IFAD for its significant contribution to developing Cambodia's economic and trade sectors through the Accelerating Inclusive Markets for Smallholders (AIMS) project.

https://s2.moc.gov.kh/mocspace/mocspace_1749873050496.jpg
https://s2.moc.gov.kh/mocspace/mocspace_1749873002053.jpg
https://s2.moc.gov.kh/mocspace/mocspace_1749873034288.jpg
https://s2.moc.gov.kh/mocspace/mocspace_1749873002152.jpg
https://s2.moc.gov.kh/mocspace/mocspace_1749873021560.jpg