(ប៊ែលក្រាដ, ស៊ែបី)៖ នាថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងប៊ែលក្រាដ ប្រទេសស៊ែបី ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំផែនការអន្តរជាតិ លើកទី១ សម្រាប់ពិព័រណ៍អន្តរជាតិ Specialized Expo 2027 Belgrade ក្រោមអធិបតីភាព ឯកឧត្តម Sinsia Mali ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋស៊ែបី ដោយមានការអញ្ជើញចូលរួមពី លោក Dusan Borovcanin, នាយកប្រតិបត្តិ Expo 2027 Belgrade, លោក Dimitri Kerkentzes, អគ្គលេខាធិការ ការិយាល័យពិព័រណ៍អន្តរជាតិ, និងប្រតិភូពីបណ្តាប្រទេសចំនួន ១៥៤។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាពអំពីការត្រៀមរៀបចំ Expo 2027 Belgrade, ផ្តល់ព័ត៌មានលម្អិតអំពីការរៀបចំមូលបទ, កាលបរិច្ឆេទសំខាន់ៗ, ណែនាំអំពីក្រុមការងារទទួលបន្ទុក តាមផែននីមួយៗ, បង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគាំទ្រដល់ដំណើរការ Expo 2027 Belgrade ទាំងមធ្យោបាយធ្វើដំណើរសាធារណៈ ទីកន្លែងរៀបចំពិព័រណ៍ កន្លែងស្នាក់នៅសម្រាប់អ្នកចូលរួម ជាដើម។ល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nikola Stojanovic អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មទ្វេភាគីបន្ថែមរវាងប្រទេសទាំងពីរ ផងដែរ។
សូមបញ្ជាក់ជូនផងដែរថា ពិព័រណ៍អន្តរជាតិ Specialized Expo 2027 Belgrade នឹងប្រព្រឹត្តទៅរយៈពេល ៣ ខែ ពោលគឺចាប់ពីថ្ងៃទី ១៥ ខែឧសភា ដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៧ ក្រោមមូលបទ “Play for Humanity – Sport and Music for All” នៅទីក្រុងប៊ែលក្រាដ ប្រទេសស៊ែបី៕
---
His Excellency NAM Lynal, Undersecretary of State of the Ministry of Commerce Leads Cambodian Delegation to the 1st International Planning Meeting
...
(Belgrade, Serbia): On 10-11 June 2025 in Belgrade, Serbia, His Excellency NAM Lynal, Undersecretary of State of the Ministry of Commerce,led the Cambodian delegation to attend the 1st International Planning Meeting (IPM) for the Specialized Expo 2027 in Belgrade, Serbia.
This meeting was presided over by His Excellency Siniša Mali, First Deputy Prime Minister and Minister of Finance of the Republic of Serbia, and was attended by Mr. Dušan Borovčanin, CEO of Expo 2027 Belgrade; Mr. Dimitri Kerkentzes, Secretary General of the Bureau International des Expositions (BIE); and delegates from 154 countries.
The purpose of the meeting was to provide updates on the preparations for Expo 2027 Belgrade, including detailed information on theme development, key dates, introductions to respective working groups, and presentations on infrastructure developments essential to supporting.Expo 2027 Belgrade — such as public transportation, exhibition venues, accommodations for participants, and more.
On this occasion, His Excellency Undersecretary of State also held a bilateral meeting with His Excellency Nikola Stojanovic, Deputy Minister of Internal and Foreign Trade of Serbia, to discuss ways to further strengthen and expand bilateral cooperation in the field of commerce between the two countries.
It is also noted that the Specialized Expo 2027 Belgrade will take place over a period of three months, from May 15 to August 15, 2027, under the theme: "Play for Humanity – Sport and Music for All," in Belgrade, Serbia.





