(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ ស្តីពី កិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម ជាមួយ ភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើកិច្ចសហប្រតិបត្តិការដែលបានរួមចំណែកដល់ការអនុវត្តគោលនយោបាយពាណិជ្ជកម្ម រួមទាំងគោលនយោបាយដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសសធាតុ ពាណិជ្ជកម្មឌីជីថល ការកសាងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជានៅឆ្នាំ២០២៩ ខាងមុខ។
- - -
(Phnom Penh): On the afternoon of Tuesday, 10 June 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Jo Scheuer, the United Nations Resident Coordinator in Cambodia to discuss all the cooperation between the Ministry of Commerce and United Nations Agencies in Cambodia.
During the meeting, the two sides exchanged ideas on cooperations that have contributed to the implementation of trade policies, including policies that respond to climate change, digital trade, building geographical indications for products, and Cambodia's preparation to graduate from the least developed country status in 2029.

