យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហរច្បាស់លាស់ និងយន្តការដ៏ម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលបង្កឡើងដោយកងទ័ពថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយ ពន្លត់ និងបញ្ចប់បញ្ហា។ នេះគឺជាចំណាត់ការមុតមាំប្រកបដោយភាពប៉ិនប្រសប់ខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។