(អង់ការ៉ា, តួកគីយ៉េ)៖ នាថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមអមឯកឧត្តមឯកអគ្គរាជទូត និងលោកជំទាវ ក្នុងកម្មវិធី “Tea Around Asia and the Pacific” ដែលរៀបចំឡើងនៅនិវេសនដ្ឋានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអង់ការ៉ា និងមានការចូលរួមពីស្ថានទូតបរទេសចំនួន ១៩ ប្រទេស តំណាងក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន និងអង្គការអន្តរជាតិមួយចំនួនផងដែរ។
កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញអំពីវប្បធម៌នៃការចម្អិននិងបរិភោគតែរបស់ប្រទេសនីមួយៗ និងជាវេទិកាសម្រាប់ពង្រឹងនូវទំនាក់ទំនងការទូតនិងការស្វែងយល់អន្តរវប្បធម៌។
ឆ្លៀតក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្មបានរៀបចំនូវស្តង់ពិព័រណ៍ ដើម្បីតាំងបង្ហាញនូវផលិតផលតែ និងកាហ្វេរបស់កម្ពុជា រួមជាមួយនឹងផលិតផលសក្តានុពលមួយចំនួនដូចជា៖ គ្រាប់ស្វាយចន្ទី ម្រេចកំពត ទឹកឃ្មុំ ដំណាប់ផ្លែឈើ ក្រមាខ្មែរ និងវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃមួយចំនួនទៀត។
ក្នុងព្រឹត្តិការណ៍នោះផងដែរស្ថានទូតកម្ពុជាបានរៀបចំនូវតែផ្កាម្លិះ និងនំខ្មែរចំនួន ២ មុខ គឺនំពពាយ និងដំឡូងចៀន ដែលមាននៅក្នុងសៀវភៅមុខម្ហូបរសជាតិអង្គរ (The Taste of Angkor) ដើម្បីផ្តល់ជូនអ្នកចូលរួមពិសារផងដែរ។
---
(Ankara, Türkiye): On Wednesday, 21 May 2025, Mr. KEO Buntheng, Commercial Attaché to the Royal Embassy of Cambodia in the Republic of Türkiye, accompanied His Excellency the Ambassador and Spouse in the “Tea Around Asia and the Pacific,” held at the Residence of the Kingdom of Saudi Arabia in Ankara,with the participation of 19 foreign embassies, representatives of ministries and institutions, companies, and international organizations.
This event was organized to showcase the culture of making and drinking tea of each country and serves as a platform for strengthening diplomatic relations and intercultural understanding.
On that occasion, the Commercial Attaché set up an exhibition booth to showcase Cambodian tea and coffee products,along with some potential products including: cashew nuts, Kampot pepper, honey, dried fruits, Khmer krama, and some handmade souvenirs.
At the event, the Cambodian Embassy also prepared jasmine tea and two Khmer cakes, namely Num Porpeay (Glutinous Rice with Mung Bean) and Damlong Chean (Crispy-fried Sweet Potatoes), which are featured in the Taste of Angkor cookbook, to offer to the participants as well.






