ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថានអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖

១. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)

២. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម

៣. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មខេត្តកំពត

៤. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម

៥. បញ្ហាផ្សេងៗ។

- - -

His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, chaired the weekly meeting of the Ministry of Commerce.

...

(Phnom Penh): On the morning of Thursday, 22 May 2025, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, directors-general, department directors, provincial department directors, and other officials.

The weekly meeting, held at the Ministry of Commerce and via video conference, covered the following agendas:

1. Brief report on the working progress of the General Directorate of Consumer Protection, Competition, and Fraud Repression (CCF)

2. Brief report on the working progress of the General Directorate of Trade Services

3. Brief report on the working progress of the Kampot Provincial Department of Commerce

4. Brief report on the working progress of the Kampong Cham Provincial Department of Commerce

5. Other matters.

https://s2.moc.gov.kh/mocspace/mocspace_1747973411560.jpg
https://s2.moc.gov.kh/mocspace/mocspace_1747973411906.jpg
https://s2.moc.gov.kh/mocspace/mocspace_1747973411787.jpg
https://s2.moc.gov.kh/mocspace/mocspace_1747973412402.jpg
https://s2.moc.gov.kh/mocspace/mocspace_1747973412328.jpg
https://s2.moc.gov.kh/mocspace/mocspace_1747973412327.jpg
https://s2.moc.gov.kh/mocspace/mocspace_1747973412425.jpg
https://s2.moc.gov.kh/mocspace/mocspace_1747973411973.jpg
https://s2.moc.gov.kh/mocspace/mocspace_1747973413007.jpg
https://s2.moc.gov.kh/mocspace/mocspace_1747973412255.jpg
https://s2.moc.gov.kh/mocspace/mocspace_1747973412360.jpg
https://s2.moc.gov.kh/mocspace/mocspace_1747973412397.jpg
https://s2.moc.gov.kh/mocspace/mocspace_1747973412147.jpg
https://s2.moc.gov.kh/mocspace/mocspace_1747973412143.jpg
https://s2.moc.gov.kh/mocspace/mocspace_1747973412434.jpg
https://s2.moc.gov.kh/mocspace/mocspace_1747973412430.jpg
https://s2.moc.gov.kh/mocspace/mocspace_1747973413170.jpg
https://s2.moc.gov.kh/mocspace/mocspace_1747973412456.jpg