ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និង ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាមួយមន្រ្តីបច្ចេកទេសនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានចូលរួម"សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី២ ឆ្នាំ២០២៤-២០២៨ និងពិធីចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយ ឆ្នាំ២០២៤" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និង ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាមួយមន្រ្តីបច្ចេកទេសនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានចូលរួម"សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី២ ឆ្នាំ២០២៤-២០២៨ និងពិធីចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយ ឆ្នាំ២០២៤" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។

សិក្ខាសាលាផ្សព្វផ្សាយខាងលើ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់ក្រសួង-ស្ថាប័ន និងអ្នកអនុវត្តពាក់ព័ន្ធទាំងអស់ ឲ្យបានយល់ច្បាស់អំពីភារកិច្ចដែលខ្លួនត្រូវចូលរួមទទួលខុសត្រូវ ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈគោលនយោបាយជាតិចលនាភូមិមួយផលិតផលមួយ។

ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ លើកទី២ នេះ មានការរៀបចំជា៥ចង្កោមសកម្មភាពធំៗ ដែលគ្របដណ្តប់លើសកម្មភាពចំនួន៥៤ និងមានការកំណត់ច្បាស់លាស់ នូវសូចនាករត្រូវសម្រេចបានតាមការគ្រោងទុក ដែលនឹងត្រូវទទួលខុសត្រូវអនុវត្តដោយក្រសួងស្ថាប័នពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ក៏ជាឯកសារបង្ហាញផ្លូវសម្រាប់ជំរុញការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មជាទំនិញឬសេវាកម្មនៅតាមភូមិឋានឬសហគមន៍ គ្របដណ្ដប់លើ ទាំងការផលិត ទាំងការកែច្នៃ ទាំងការវេចខ្ចប់ និងការអភិវឌ្ឍផលិតផលមួយឬច្រើន ដើម្បីបង្កើនតម្លៃបន្ថែម និងការស្វែងរកទីផ្សារទាំងក្នុងនិងក្រៅប្រទេស សំដៅរួមចំណែកបង្កើនប្រាក់ចំណូលប្រជាជនម្នាក់ៗឱ្យឡើងខ្ពស់ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនឲ្យបានកាន់តែឆាប់រហ័ស៕

https://s2.moc.gov.kh/mocspace/mocspace_1747811957405.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811958739.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811957689.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811957950.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811957990.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811977318.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811958508.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811958359.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811958503.jpg
https://s2.moc.gov.kh/mocspace/mocspace_1747811977085.jpg