លោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គធុរកិច្ចរុស្ស៊ី-កម្ពុជា ស្តីពី ”កិច្ចពិភាក្សាសេដ្ឋកិច្ចរុស្ស៊ី-កម្ពុជា៖ ឱកាសសម្រាប់កំណើនទៅវិញទៅមក” ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Plekhanov Russian University of Economics នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(មូស្គូ, សហព័ន្ធរុស្ស៊ី)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ ខែឧសភា ឆ្នាំ២០២៥ លោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គធុរកិច្ចរុស្ស៊ី-កម្ពុជា ស្តីពី ”កិច្ចពិភាក្សាសេដ្ឋកិច្ចរុស្ស៊ី-កម្ពុជា៖ ឱកាសសម្រាប់កំណើនទៅវិញទៅមក” ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Plekhanov Russian University of Economics នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី។

វគ្គធុរកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងដើម្បីបង្កើនទំហំពាណិជ្ជកម្ម ក៏ដូចជាផ្ដល់នូវឱកាសវិនិយោគសម្រាប់ធុរជនកម្ពុជា និងសហព័ន្ធរុស្ស៊ីផងដែរ។

ក្នុងពិធីនេះ ក៏មានការចូលរួមពីតំណាងភាគីកម្ពុជា រួមមាន៖ ស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី សមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ក្រុមហ៊ុនទ្រេតឌីងហៅកម្ពុជា-រុស្ស៊ី និងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា។ ដោយឡែកតំណាងភាគីរុស្ស៊ី រួមមាន៖ ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី សភាពាណិជ្ជកម្ម និងឧស្សាហ៍កម្មរុស្ស៊ី សម្ព័ន្ធអន្តរជាតិ BRICS មជ្ឈមណ្ឌលនាំចេញរុស្ស៊ី សហភាពនៃទ្រេឌីងហៅអន្តរជាតិ ក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី-អាស៊ាន និងសមាគមពាណិជ្ជកម្មរុស្ស៊ី-អាស៊ីប៉ាស៊ីហ្វិក ផងដែរ។

សូមជម្រាបជូនថា ក្នុងឱកាសនោះ ក៏មានការចុះអនុស្សរណៈយោគយល់គ្នារវាងសកលវិទ្យាល័យ Plekhanov Russian University of Economics និងវិស័យឯកជនកម្ពុជា-រុស្ស៊ី ផងដែរ។

---

(Moscow, Russian Federation): On the morning of Thursday, 15 May 2025, Mr. HONG Samedy, Commercial Attaché of the Cambodian Embassy to the Russian Federation, attended the opening ceremony of the Russia-Cambodia Business Session on “Russia-Cambodia Economic Dialogue: Opportunities for Mutual Growth” organized by the Plekhanov Russian University of Economics in Moscow, Russian Federation.

The business session aims to promote cooperation between the two countries and increase trade volume, as well as provide investment opportunities for Cambodian and Russian businessmen.

In this session, there is the participation of Cambodian and Russian representatives. For representatives from the Cambodian side, included are the Embassy of the Kingdom of Cambodia in the Russian Federation, Cambodian-Russian Association, Alliance Commerce, Cambodian-Russian Trading House, and Cambodian Association of Recruitment Agencies. Other representatives from the Russian side includedthe Embassy of the Russian Federation in the Kingdom of Cambodia, the Ministry of Economic Development of the Russian Federation, the Chamber of Commerce and Industry of the Russian Federation, the International Consortium BRICS, the Russian Export Center, the Union of International Trading Houses, the Russian-ASEAN Business Council, and the Trade Guild Russia-Asia Pacific Region.

It is worth noting that a memorandum of understanding was also signed between Plekhanov Russian University of Economics and the Cambodian-Russian private sector.

https://s2.moc.gov.kh/mocspace/mocspace_1747470540521.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470540990.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470541045.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470540673.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470540863.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470541043.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470540991.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470540712.jpg